Zidane ថា​នឹង​ត្រឡប់​ទៅ​ដឹកនាំ​វិញ​ឆាប់ៗ​ជាមួយ​​ក្លឹប​នៅ​ Premier League

  • 2018-09-10 01:30:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ចាត់​ការ​ Real Madrid និង​ជយលាភី​ពាន Champions League ៣​សម័យ​កាល​លោក​ Zinedine Zidane បាន​បង្ហើប​ថា​មិន​យូរ​មិន​ឆាប់​នឹង​វិល​ទៅ​ដឹកនាំ​ក្លឹប​អាជីព​វិញ​។

បុរស​សញ្ជាតិ​បារាំង​ត្រូវ​ក្លឹប​យក្ស​របស់​ Premier League គឺ Manchester United ធ្វើ​ការ​ទាក់ទង​ក្រោយ​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​ Real នៅ​ចុង​រដូវ​កាល​ ២០១៧-១៨ កន្លង​ទៅ។​ Zidane បាន​លា​ឈប់​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ជួយ​ក្រុម​ជើង​ខ្លាំង​អេស្ប៉ាញ​លើក​ពាន​ទ្វីប​អឺរ៉ុប​ជា​លើក​ទី​៣​។

អ្នក​ចាត់ការ​វ័យ៤៦​ឆ្នាំ​អាច​នឹង​ទៅ​ United ដោយ​សារ​បច្ចុប្បន្ន​ Jose Mourinho កំពុង​ស្ថិត​នៅ​ក្រោម​សម្ពាធ​ពី​អ្នក​គាំទ្រ​និង​ម្ចាស់​ក្លឹប​ក្រោយ​ដឹកនាំ​ក្រុម​មិន​សូវ​ល្អ​សោះ។​ សួរ​ពាក់ព័ន្ធ​នឹង​អនាគត​ Zidane និយាយ​ថា៖ ប្រាកដ​ណាស់​ខ្ញុំ​នឹង​ត្រឡប់​ទៅ​ដឹកនាំ​ក្រុម​ណា​មួយ​ឆាប់​ៗ​នេះ។​ ការងារ​នេះ​គឺ​ជា​ចំណូល​ចិត្ត​របស់​ខ្ញុំ​ វា​ជា​អ្វី​ដែល​ខ្ញុំ​តែង​ធ្វើ​នៅ​ក្នុង​ជីវិត។​

ងាក​ទៅ​មើល​ Mourinho​ វិញ​ក្រោយ​៤​ប្រកួត​កន្លង​មក​លោក​ដឹកនាំ​ Man Utd ចាញ់​២​ប្រកួត​ទៅ​ហើយ។​ បុរស​សញ្ជាតិ​ព័រទុយហ្គាល់​កំពុង​មាន​ទំនាក់ទំនង​មិន​ល្អ​ជាមួយ​ម្ចាស់​ក្លឹប​អាច​នឹង​មាន​ការ​រង្គោះរង្គើ​តំណែង​បើ​សិន​បន្ត​ចាញ់​នៅ​ប្រកួត​ក្រោយ​ៗ​ទៀត៕

ប្រភព៖ Metro   ប្រែសម្រួល៖ វីរ័ត្ន