សិស្សឆ្នើមគណិតវិទ្យាធ្លាប់បានមេដាយមាស ធ្លាក់គណិត បង្កការភ្ញាក់ផ្អើលខ្លាំង

  • 2018-09-10 02:07:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខជន​ ឆាយ លីអាន ជាម្ចាស់​ជ័យលាភី​លេខ​១ គណិត​វិទ្យា បាន​មេដាយ​មាស​ឆ្នាំ​២០១៨ បែរ​ជា​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ធ្លាក់​មុខ​វិជ្ជា​គណិត បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។

ឆាយ លីអាន លេខរៀង២៩២

បេក្ខជន​រូប​នេះ មក​វិទ្យាល័យ​ហ៊ុន សែន ឈូក ក៏​ធ្លាប់​ជា​សិស្ស​ឆ្នើម​ជ័យ​លាភី​លេខ​២ លើ​មុខ​វិជ្ជា​គណិត​វិទ្យា​ក្នុង​ឆ្នាំ​២០១៥ កាល​រូប​គេ​រៀន​ថ្នាក់​ទី​៩​ទៀត​ផង។

ជា​កូនច្បង​ក្នុង​គ្រួសារ ដែល​មាន​បងប្អូន ៣ នាក់ ឆាយ លីអាន គឺជា សិស្ស​ពូកែ​មុខ​វិជ្ជា​គណិតវិទ្យា ទូទាំង​ប្រទេស ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ២ ឆ្នាំ ២០១៥​ និង​លេខ​១​ក្នុង​ឆ្នាំ​២០១៨។ ចំពោះ​មូលហេត​ដែល​ប្រឡង​ធ្លាក់​គណិត​វិទ្យា​នេះ Sabay កំពុង​ព្យាយាម​ទាក់​ទង​ទៅ​អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ តែ​ទូរសព្ទ​ដែល​ធ្លាប់​ទាក់​ទង​កន្លង​មក​ពុំ​មាន​ការ​ឆ្លើយ​តប​ឡើយ។

កន្លង​មក Sabay ធ្លាប់​ធ្វើ​បទសម្ភាស​ជាមួយ​យុវជន​ឆាយ លីអាន រួម​ម្ដង​មក​ហើយ។ យុវជន​វ័យ​ក្មេង​នេះ​បាន​ប្រាប់​ថា មូលហេតុ​ដែល​គេ​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​គណិត​វិទ្យា  គឺដោយ​សារ​តែ​ការ​ខិតខំ​ប្រឹងប្រែង​រៀន​សូត្រ​ដោយ​ខ្លួន ការ​ជួយ​បង្ហាត់​បង្ហាញ​ ពី​លោកគ្រូ-អ្នកគ្រូ និង​ការ​ជំរុញ​លើក​ទឹក​ចិត្ត​ពី​ឪពុក-ម្តាយ​ផងដែរ។ ក្រៅពី​ម៉ោង​រៀន សាលារដ្ឋ លីអាន រៀន​គួរក្រៅម៉ោង ដើម្បី​ពង្រឹង​ចំណេះ​ដឹង​ផ្នែក​គណិតវិទ្យា​ទាំង​ពិជគណិត និង ធរណី​មាត្រ តែ​គេ​ក៏​រៀន រូប គីមី និង ភាសាអង់គ្លស​ទៀត​ផង។

លី អាន បានប្រាប់ថា ពី​វិធី​ក្នុង​ការ​ដែល​ធ្វើ​ឲ្យ​ខ្លួន​គេ​រៀន​ពូកែនោះ គឺ៖

១. ត្រូវ​បែងចែក​កាល​វិភាគ​សិក្សា​ឲ្យ​បានច្បាស់

២.ឧស្សាហ៍​ធ្វើ​លំហាត់​ផ្សេងៗ​ឲ្យ​បានច្រើន

៣.ស្រាវជ្រាវ​លំហាត់​ថ្មី (ទិញ​សៀវភៅ​លំហាត់​នានា​យក​មករៀន​ធ្វើ និង តាម internet)

៤.ស្គាល់​លោក​គ្រូ-អ្នកគ្រូ ដែល​យើង​អាចសាកសួរ​លំហាត់ ពេល​យើង​ត្រូវការ​ជំនួយ

ដោយ​សារ​ទម្លាប់​ល្អ​ខាង​លើ​នេះ លីអាន​ បាន​ក្លាយ​ទៅ​ជា​សិស្ស​ពូកែ​មុខ​វិជ្ជា​គណិតវិទ្យា ទូទាំង​ប្រទេស  ទាំង​ថ្នាក់​ទី៩ និង​ថ្នាក់​ទី​១២៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី