ច្បាស់​ការ​ហើយ តារា​ចម្រៀង Charlie Puth នឹង​ត្រៀម​ខ្លួន​មកអង្រួនឆាក​តន្ត្រី​ខ្មែរ ឆាប់ៗ​នេះ​

  • 2018-09-10 03:00:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ១០ ខែ​កញ្ញា​នេះ តាម​រយៈ​ការ​ផ្សាយ​ផ្ទាល់​ពី Facebook Page ផ្លូវការ​របស់ Smart Axiata បាន​ធ្វើ​កម្មវិធី​ប្រកាស​ពី​អត្តសញ្ញាណ​របស់​តារា​អន្តរជាតិ​មួយ​រូប​ដែល ត្រៀម​​ខ្លួន​មក​អង្រួន​ឆាក​តន្ត្រី​របស់ Smart Mega Concert សា​ជា​ថ្មី។

កម្មវិធី​ប្រកាស​អត្តសញ្ញាណ​នេះ​ដែរ បាន​ប្រារព្ធ​ឡើង​នៅ​ក្នុង​សណ្ឋាគារ​សូហ្វីតែល ដែល​ចាប់​ផ្ដើម​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​ចាប់​ពី​ម៉ោង ៩​ព្រឹក​ ដល់​ម៉ោង ១០ និង ៣០​នាទី។ កាល​ពី​ឆ្នាំ​ទៅ អ្នក​គាំទ្រ​វិស័យ​ចម្រៀង​ប្រចាំ​ប្រទេស​កម្ពុជា ទទួល​ភាព​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ម្ដង​រួច​មក​ហើយ ខណៈ​ខាង​ក្រុមហ៊ុន Smart បាន​ប្រកាស​ថា តារា​ចម្រៀង CL នឹង​មក​ធ្វើ​ការ​ប្រគំ​តន្ត្រី​ក្នុង​ប្រទេស​កម្ពុជា​នោះ។

ក្នុង​ឆ្នាំ​នេះ​ដែរ មិន​ខុស​ពី​ឆ្នាំ​មុន​ប៉ុន្មាន​នោះ​ទេ អ្នក​គាំទ្រ​មាន​ភាព​សប្បាយ​រីករាយ​ជា​ខ្លាំង នៅ​ពេល​ដែល​ក្រុមហ៊ុន​មួយ​នេះ បាន​ប្រកាស​ថា តារា​អន្តរជាតិ​ដែល​នឹង​មក​អង្រួន​ឆាក​តន្ត្រី​បន្ទាប់​គឺ​ជា តារា​ចម្រៀង​​​ដ៏​ល្បី Chalie Puth។​

គួរ​បញ្ជាក់​ដែរ​ថា តារា​ចម្រៀង Chalie Puth នឹង​មក​ធ្វើ​ការ​ប្រគំ​តន្ត្រី​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី០២ ខែ វិច្ឆិកា ឆ្នាំ​២០១៨ ខាង​មុខ​នេះ៕

អត្ថបទ៖ អន សុភក្ត្រា

អត្ថបទថ្មី