រូបភាព​ភ្លឺច្បាស់ កម្រ​រក​បាន​របស់​កំពូល​តារា​សម្ដែង​ស្រី​ ​ទសវត្សរ៍ ៦០ និង ៧០​​

  • 2018-09-10 04:39:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​ជា​ច្រើន​សន្លឹក​របស់​កំពូល​តារា​ឆ្នើម​របស់​ប្រទេស​កម្ពុជា​មុន​សម័យ​សង្គ្រាម​ដែល​ត្រូវ​បាន​បង្ហោះ​ដោយ Account Facebook ឈ្មោះ Andrew S Huy សុទ្ធ​តែ​ជា​រូបភាព​តារា​ខ្មែរ​ពេញ​និយម​និង​មាន​រូប​ស្រស់​ស្អាត ឡូយឆាយ និង​មាន​ខ្លះ​ស្ថិត​ក្នុង​ឈុត​ភាពយន្ត​កាល​ពី​សម័យ​ឆ្នាំ ១៩៦០ ដល់ ឆ្នាំ ១៩៧០។

rរូបភាព Account Facebook ឈ្មោះ Andrew S Huy

ក្នុងនោះមានតារាឆ្នើមមួយចំនួដែលប្រិយមិត្តធ្លាប់តែ ឮឈ្មោះ តែមិនដឹងជាអ្នកណា សម្តែង​ក្នុងឈុតអ្វីនោះទេ ខាងក្រោមនេះ Sabay សូមជ្រើសរើសរូបភាព​មួយចំនួនដែលមានគុណភាព​ល្អ និងមានព៌ត័មានខ្លះទាក់ទងនឹងរូបភាព យកមកបង្ហាញបញ្ជាក់ខាងក្រោមរូបនីមួយៗដូចខាងក្រោម៖

រូបភាព លោកស្រី វីរៈ តារា ក្នុងឈុត នាង កង្រី រឿង «រិទ្ធីសែន នាងកង្រី»
រូបភាព លោកស្រី ឌី សាវ៉េត ក្នុងឈុតរឿង «កូនពស់កេងកង»
រូបភាព តារាសម្តែង ហែម ណារី (Narie Hem) ក្នុងឈុត រឿង «បក្សីសួរ»
រូបភាព តារាសម្ដែង វ៉ាន់ សូដានី ក្នុងរឿង «ឆ្នាំអូន ១៦»
រូបភាព តារាសម្ដែង គឹម ណូវ៉ា ក្នុងរឿង «ចៅស្រទើបចេក»
រូបភាព តារាសម្ដែង ទិត្យ វិជ្ជរ៉ាដានី
រូបភាព តារាសម្ដែង ទិត្យ វិជ្ជរ៉ាដានី ក្នុងរឿង «កាកី»
រូបភាពតារាសម្ដែង ពៅ ទេវី ក្នុងរឿង «ព្រះគោ ព្រះកែវ»
រូបភាពតារាសម្ដែង សម វណ្ណសូដានី ក្នុងរឿង «សុវណ្ណហង្ស»
រូបភាព តារាសម្ដែង ប៉ា ព្រីកា និង លោក គង់ សំអឿន ក្នុងរឿង «កោដិមួយពីនាក់»

ក្រៅពីរូបភាពខាងលើ ក៏នៅមានរូបភាពជាច្រើនសន្លឹក និងព៌ត័មានអំពីរូបភាពនោះទៀត ដែល Sabay និងសរសេររៀបរាប់ ក្នុងវគ្គក្រោយជាបន្ត។

ប្រពភ និងរូបភាព៖ Andrew S Huy

អត្ថបទ៖ Sunny

អត្ថបទពេញនិយម