ដើម្បីនៅជិតអ្នកគាំទ្រ Xiumin សម្រេចបង្កើតគណនី Instagram ផ្លូវការ

  • 2018-09-10 06:58:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​អាយុ​ច្រើន​ជាង​គេ​ប្រចាំ​ក្រុម​ចម្រៀង​ EXO គឺ​ Xiumin ទី​បំផុត​សម្រេច​បើក​ដំណើរ​ការ​គណនី​ Instagram ផ្ទាល់​ខ្លួន​ជា​ផ្លូវ​ការ​ហើយ។

ថ្ងៃ​ទី​ ០៩ ខែកញ្ញា​ ឆ្នាំ ២០១៨​ តារា​​ចម្រៀង​អាយុ​ច្រើន​តែ​មុខ​ក្មេង​ Xiumin បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ហើយ​លើ​បណ្ដាញ​សង្គម​ ​Instagram និង​បាន​ក្លាយ​ជា​សមាជិក​ទី​ ៦​របស់​ EXO ដែល​មាន​គណនី​ផ្ទាល់​ខ្លួន។

ឈ្មោះ​របស់​តារា​ប្រុស​កើត​ឆ្នាំ ១៩៩០​រូបនេះ​គឺ​ e_xiu_o ហើយ​សមាជិក​រួម​ក្រុម​ដែល​ចុច​តាមដាន​ (Follow) មុនគេ​គឺ​ Baekhyun។ ទោះ​បី​ជាយ៉ាង​ណា​ លោក​នៅ​មិន​ទាន់​ដាក់​រូប​ Profile និង​បង្ហោះ​រូប​នៅលើ​ឡើយ​ទេ​ ប៉ុន្តែ​ជំនួស​មក​វិញ​ ដោយ​ការ​ Update Story ទៅ​វិញ៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម