លឿនៗ អ្នកកើតទុក្ខមិនសុខចិត្តប្រឡងធ្លាក់មុខវិជ្ជាណា១ អាចស្នើពិនិត្យបាន
- 2018-09-10 05:18:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លឿនៗ អ្នកកើតទុក្ខមិនសុខចិត្តប្រឡងធ្លាក់មុខវិជ្ជាណា១ អាចស្នើពិនិត្យបាន
ចន្លោះមិនឃើញ
សិស្សបាក់ឌុបប្រឡងឆ្នាំ ២០១៨ ដឹងលទ្ធផលរួចហើយ តែកើតទុក្ខមិនសុខចិត្តនូវលទ្ធផលប្រឡងធ្លាក់មុខវិជ្ជាគណិត ឬមុខវិជ្ជាដទៃទៀតនោះ អាចដាក់ពាក្យស្នើសុំក្រសួងមកពិនិត្យពិន្ទុឡើងវិញបាន។
ដើម្បីស្នើទៅពិនិត្យបាន សូមភ្ជាប់មកជាមួយ៖
- លិខិតស្នើសុំ ចុចទីនេះ
សៀវភៅគ្រួសារ ឬស្នាក់នៅ
សៀវភៅតាមដានការសិក្សា ឬវិញ្ញាបណ្ណបត្រសិស្សឆ្នើម សិស្សពូកែ គណិត...
កាតសិស្ស
បញ្ជាក់៖ សូមដាក់ពាក្យនៅទីតាំងក្រសួងអប់រំ យុវជន និងកីឡា អាសយដ្ឋាន៖ អគារលេខ ៨០ មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ លេខទំនាក់ទំនង (៨៥៥ - ២៣) ២១៩ ២៨៥ អ៊ីមែល៖ info@moeys.gov.kh / webmaster@moeys.gov.kh ។
សូមប្រញាប់មកដាក់ពាក្យឲ្យបានរួសរាន់ មុនចេញលទ្ធផលអាហារូបករណ៍ ដើម្បីកុំឲ្យប៉ះពាល់ដល់អនាគតប្អូនៗ ។