អបអរ! MV បទ "Who You?” របស់ G-Dragon មានអ្នក​ចុច​មើលគ្រប់ ១០០ លាន​ដង​

  • 2018-09-10 07:14:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​បទ​ចម្រៀង "Who You?” របស់​តារា​ចម្រៀង G-Dragon ទទួល​បាន​អ្នក​ចូល​មើល​ចំនួន​គម្រប់ ១០០ លាន​ដង លើ​បណ្ដាញ​សង្គម Youtube។

កាល​ពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា​នេះ វីដេអូ​បទ​ចម្រៀង​ទោល​ប្រចាំ​ឆ្នាំ ២០១៣ "Who You?” របស់​តារា​ចម្រៀង G-Dragon បាន​ទទួល​ចំនួន​អ្នក​ចុច​មើល​ឡើង​ដល់ ១០០ លាន​ដង។ បទ​ចម្រៀង​មួយ​នេះ​ដែរ ស្ថិត​ក្នុង​អាល់ប៊ុម​ទី ២ "Coup d'etat” របស់​លោក ដែល​ក្នុង​អាល់ប៊ុម​នោះ​ដែរ​រួម​មាន​បទ​ចម្រៀង​មួយ​ចំនួន​ទៀត​ដូច​ជា​បទ "Coup d'etat”, “Crooked”, "Black” រួម​នឹង​បទ​មួយ​ចំនួន​ផ្សេង​ទៀត។

វីដេអូ​បទ​ "Who You?” នេះ​ដែរ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​បច្ចេកទេស​ថត​ប្លែក​ពី​គេ ដោយ​ក្នុង​ការ​ថត​បទ​ចម្រៀង​មួយ​នេះ គឺ​មាន​វត្តមាន​ចូលរួម​ថត​ពី​សំណាក់​អ្នក​គាំទ្រ​របស់​តារា​ចម្រៀង G-Dragon ផ្ទាល់​តែ​ម្ដង ដែល​ពួកគេ​ត្រូវ​បាន​​ឈរ​នៅ​ខាង​ក្រៅ​កញ្ចក់ មើល​ការ​សម្ដែង​បទ​ចម្រៀង​ថ្មី​របស់​លោក​នៅ​ខាង​ក្នុង៕

ទស្សនា​វីដេអូ​បទ​ចម្រៀង​ខាង​ក្រោម៖

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ អន សុភក្ត្រា