ភាពយន្ត​ល្បីៗ៤រឿង​ នឹង​បញ្ចាំងឲ្យ​ទស្សនា​ឥត​​គិត​ថ្លៃ​ ក្នុង​មហោស្រព​ភាពយន្ត​ថៃ​លើក​ទី​៣

  • 2018-09-10 08:26:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាន​ឯក​អគ្គរាជទូត​ថៃ​នៅ​រាជ​ធានី​ភ្នំពេញ​ នឹង​រៀប​ចំ​មហោស្រព​ភាពយន្ត​ថៃ​លើក​ទី​៣ (Thai Film Festival 2018) នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា។ កម្មវិធី​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៣ ដល់​១៦​ ខែកញ្ញា​ ឆ្នាំ ២០១៨ នៅ​រោង​ភាពយន្ត​ Major Cineplex by Smart សាខា​សែន​សុខ។

ទិដ្ឋភាព​ក្នុង​ថ្ងៃ​សន្នីសីទ​សារព័ត៌មាន​

លោក ជីរ៉ាវុឍ​ សុវណ្ណាអាត ​អ​គ្គទីប្រឹក្សា​ពាណិជ្ជកម្ម​ បាន​បញ្ជាក់​ក្នុង​កម្មវិធី​សន្នីសីទ​ពត័មាន​កាល​ពី​ថ្ងៃ​ទី​៦កញ្ញា​ ថា​កម្មវិធី​មហោស្រព​ភាពយន្ត​នេះ ធ្វើ​ឡើង​ដើម្បីជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាងអ្នក​ផលិត​ភាពយន្ត​ និង​បណ្ដា​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​ជាមួយ​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​របស់​ប្រទេស​កម្ពុជា​ និង​ថៃ។

ភាពយន្ត​ដែល​យក​ដាក់​បញ្ចាំង​មាន​ចំនួន​៤​រឿង​៖

  • "អនុស្សាវរីយ៍​ថ្ងៃ​ចូល​ឆ្នាំ"​ ឬ "Memories of New Year” បញ្ចាំង​​នៅ​ថ្ងៃ​ទី ១៣​ ខែ​កញ្ញា​

  • "ខារ៉ាអូខេ​មរណៈ" ឬ "Premika Parab” បញ្ចាំង​ថ្ងៃ​ទី ១៤​ ខែ​កញ្ញា​

  • "ខ្មោច​ស្រី​ចាំ​អគារ" ឬ "Siam Square” បញ្ចាំង​ថ្ងៃ​ទី​១៥ ខែកញ្ញា

  • រឿង "រដឺន​ខក​ស្នេហ៍" ឬ "E-Sarn Love Story” បញ្ចាំង​ថ្ងៃ​ទី ១៦​ ខែ​កញ្ញា ឆ្នាំ២០១៨។

គូស​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ថ្ងៃ​បើក​សម្ពោធ​​នឹង​មាន​ការ​ចូល​រួម​ពី​សំណាក់​តារា​កិត្តយស​ថៃ​លោក Charkrit Yaemnam ជា​តួ​សម្ដែង​រឿង "Memories of New Year” និង​កញ្ញា Kaimook ជា​តួ​សម្ដែង​រឿង "Som Pak Sian” ព្រម​ទាំង​មាន​សិល្បករ​ សិល្ប​ការិនី​ខ្មែរ​ជា​ច្រើន​ចូលរួម​ជា​ភ្ញៀវ​កិត្ត​យស​ផង​ដែរ។ កម្មវិធី​នេះ​នឹង​រៀប​ចំ​នៅ​រោង​ភាពយន្ត Major Cineplex by Smart សាខា​សែន​សុខ​ នៅ​ថ្ងៃ​ទី​១៣​ ខែ​កញ្ញា​ឆ្នាំ ២០១៨ វេលា​ម៉ោង​៥​ល្ងាច៕​

​​​​ ​

អត្ថបទ៖ ធារ៉ូ

អត្ថបទពេញនិយម