តារាកូរ៉េទាំង ១២ នេះតែងមានមុខជានិច្ចក្នុង​កម្មវិធីបង្ហាញម៉ូដលំដាប់ពិភពលោក

  • 2018-09-10 23:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាទូទៅ​ តារា​កូរ៉េ​ជួរមុខ​តែង​ត្រូវ​បាន​អញ្ជើញ​ចូលរួម​កម្មវិធី​នៃ​ផលិតផល និង​ម៉ូដ​ម៉ាក​ល្បី​ៗ មក​ពី​ជុំ​វិញ​ពិភពលោក។ ស្របពេល​ទាំង​តារា​ចម្រៀង​ និង​សម្ដែង​ដែល​ល្បីឈ្មោះ​មួយ​ចំនួន​ ក្លាយ​ជា​តារា​តំណាង​ម៉ាក​ ដូចនេះ​ពួកគេ​ពិត​ជា​ត្រូវ​ប៉ាន់​សម្រាប់​កម្មវិធី​ទាំង​នោះ​ណាស់។

តើ​មាន​អ្នកណា​ខ្លះ ទស្សនា​ដូច​ខាង​ក្រោម៖

១. តារា​ចម្រៀង​ G-Dragon (ក្រុម BIGBANG)

លោក​គឺ​ជា​តារា​ប្រុស​ដែល​ពូកែ​លេង​ម៉ូដជាង​គេ​ប្រចាំ​វិស័យ​ K-Pop។ GD គឺជា​តារា​តំណាង​របស់​ Chanel។

២. តារា​ចម្រៀង​ CL

កម្មវិធី​បង្ហាញ​ម៉ូដធំៗ មិន​ដែល​អវត្តមាន​ CL ឡើយ ហើយ​ថ្មីៗ​នាង​បាន​លេច​មុខ​នៅ​ជួរ​មុខ​ជាមួយ​កំពូល​អ្នក​ច្នៃ​ម៉ូដល្បី​ប៉ែក​អឺរ៉ុប​ផ្សេង​ទៀត​ដូចជា​ Jeremy Scott និង​ Marc Jacobs ជាដើម។

៣. តារាសម្ដែង​ Park Shin Hye

តារា​ស្រី​រូប​នេះ​ត្រូវ​បាន​ជ្រើស​ជា​តារា​កូរ៉េ​តំណាង​ Brand “COACH” និង​តែង​បាន​ចូល​រួម​កម្មវិធី​បង្ហាញ​ម៉ូដជា​ច្រើន។ ដូច​ថ្មីៗ​នេះ​ជា​ដើម​ នាង​បាន​ទៅ​ចូលរួម​កម្មវិធី​ Spring 2018 Runway Show ជាមួយ​ Selena Gomez ទៀត។

៤. តារាចម្រៀង​ Dean

តារា​ប្រុស​រូបនេះ​ បាន​ហោះ​ទៅ​កាន់​ប្រទេស​អង់គ្លេស​ ដើម្បី​ចូលរួម​កម្មវិធី​ London Fashion Weed របស់​ Burberry កាល​ពី​ខែ​កុម្ភៈ ឆ្នាំ ២០១៨។

៥. តារាចម្រៀង​ Jessica Jung

អ្នក​ច្នៃ​ម៉ូដដែល​ជា​អតីត​សមាជិក​ក្រុម​ Girls' Generation ក៏​តែង​បង្ហាញ​មុខ​ជា​ញឹកញាប់​ក្នុង​កម្មវិធី​ម៉ូដរបស់​ Brand ល្បីៗ​កន្លង​មក​ដែរ ដូចជា​ Fendi, Ralph Lauren, Marc Jacobs, Vera Wang, Ann Demeulemeester, Tom Ford, Diane von Furstenburg, Calvin Klein និង​ម៉ាក​ផលិតផល​ផ្សេងទៀត។

៦. តារា​ចម្រៀង​ Sehun (ក្រុម EXO)

សមាជិក​ក្មេង​ជាង​គេ​ក្នុង​ក្រុម​រូប​នេះ​ បាន​ចូលរួម​កម្មវិធី​បង្ហាញម៉ូដរបស់​ Louis Vuitton ២​ឆ្នាំ​ជាប់​គ្នា និង​បាន​ងារ​ជា​ "Best Dressed Man” ទៀត​ផង។

៧. តារា​ចម្រៀង​ Park Chanyeol (ក្រុម​ EXO)

លោក​បាន​ចូល​រួម​កម្មវិធី​ បង្ហាញ​ម៉ូដរបស់​ Tommy Hilfiger ប្រព្រឹត្តិ​ទៅ​នៅ​ទី​ក្រុង​ឡុងដ៍​កាល​ពី ក្នុង​ឆ្នាំ​ ២០១៨នេះ។ តារា​ប្រុស​រូបនេះ​ក៏ត្រូវ​ Vogue ដាក់​ងារ​ថា​ជា "Best Dressed Man” ពេល​ចូលរួម​កម្មវិធី​ Tommy Hilfiger’s Extravaganza ក្នុង​ទីក្រុង​សៀងហៃ​ កាល​ពី​ពេល​ថ្មីៗ។

៨. តារា​ចម្រៀង​ Kai (ក្រុម EXO)

Kai បាន​ក្លាយ​ជា​តារា​ម្នាក់​របស់​ Gucci ហេតុ​នេះ​ហើយ​ទើប​លោក​ត្រូវ​បាន​គេអញ្ជើញ​ចូលរួម​កម្មវិធី​ Gucci Cruise 2019។

៩. តារាចម្រៀង​ Seolhyun (ក្រុម AOA)

ស្រី​ស្អាត​រូបនេះ​វិញ​ គឺ​ជា​តារា​ម៉ូដែល​របស់​ផលិតផល​ម៉ាក​ល្បី​ៗ​ ហើយ​ជា​រឿយៗ​ Seolhyun ក៏​តែង​មាន​មុខ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដជា​ច្រើន។

១០. តារាច​ម្រៀង​ Naeun (ក្រុម Apink)

នាង​បាន​ចូលរួម​កម្មវិធី​បង្ហាញ​ម៉ូដរបស់​ Zadig & Voltaire ក្នុង​ទីក្រុង​ញូវយ៉ក​ឆ្នាំ​នេះ រូម​ទាំង​កម្មវិធី​ជា​ច្រើន​ទៀត​ នៅ​ប៉ែក​អឺរ៉ុប។

១១. តារាចម្រៀង​ MINO និង​ HOONY (ក្រុម WINNER)

សមាជិក​ក្រុម WINNER ត្រូវ​បាន​លើក​មក​និយាយ​ពេញ​បណ្ដាញ​ផ្សព្វផ្សាយ​ ពេល​ចូលរួម​កម្មវិធី​តាំង​បង្ហាញ​របស់​ Burberry's SS18 របស់​ London Fashion Week៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម
អត្ថបទថ្មី