ធ្លាយ​កម្លាំង​ម៉ាស៊ីន​ Razer Phone 2 ​ល្ហិចល្ហៀង​ត្រៀម​បង្ហាញ​ខ្លួន​ចុង​ឆ្នាំ​នេះ

  • 2018-09-10 13:30:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Razer បាន​បញ្ជាក់​រួច​មក​ហើយ​ថា​ក្រុមហ៊ុន​ខ្លួន​កំពុង​បន្ត​អភិវឌ្ឍ​ត្រកូល Razer Phone ជំនាន់​ក្រោយ មាន​ចចាមអារ៉ាម​រំពឹង​ប្រកាស​នា​ខែ​ធ្នូ ឆ្នាំ ២០១៨។

របាយការណ៍​ចុង​ក្រោយ​បង្ហាញ​ពី​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​មួយ​ចំនួន ចេញ​ពី​កម្មវិធី AnTuTu Benchmark កំពុង​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​នៃ​សំណាក់​អ្នក​គាំទ្រ​ស្មាតហ្វូន Gamer។

Razer Phone 2 រំពឹង​បំពាក់​ឈីប​ជំនាន់​ចុង​ក្រោយ Qualcomm Snapdragon 845 អម RAM ទំហំ 8GB ដំណើរការ​លើ​ប្រព័ន្ធ Android 8.10 Oreo។ ចំពោះ​អេក្រង់​មាន​កម្រិត​បង្ហាញ ១ ៤០០ x ២ ៥៦០ ភីកសែល ប្រភេទ QHD ស្ថិត​នៅ​មាត្រដ្ឋាន ១៦:៩ សក្ដិសម​បំផុត​ក្នុង​ការ​លេង​ហ្គេម ដោយ​អាច​រត់​នូវ​ល្បឿន ១២០Hz គាំទ្រ​បច្ចេកវិទ្យា Q-Synce និង​ប្រើ​បន្ទះ​អេក្រង់ IPS IGZO មាន​គុណភាព​ល្អ​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន Sharp។ ជុំវិញ​តម្លៃ​និង​ការ​ចេញ​លក់​ពិត​ប្រាកដ យើង​នឹង​បាន​ដឹង​លម្អិត​នា​ពេល​ខាង​មុខ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម