កីឡដ្ឋាន​សំខាន់​ត្រៀម​ស៊ីហ្គេម​២០២៣​កសាង​បាន​ប្រហែល​៣០​%​ហើយ

  • 2018-09-11 02:25:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​កម្ពុជា​បាន​ទទួល​ភារកិច្ច​រៀប​ចំ​ការ​ប្រកួត​ព្រឹត្តិការណ៍​ធំ​តំបន់​អាស៊ី​អាគ្នេយ៍​ ឬ​ហៅ​កាត់​ថា ស៊ីហ្គេម​ ឆ្នាំ​២០២៣​​ដែល​រហូត​ដល់​ពេល​នេះ​កំពុង​មមាញឹក​កសាង​​ពហុកីឡដ្ឋាន​​​​ដើម្បី​​ឲ្យ​រួច​រាល់​​មុន​ពេល​វេលា​មក​ដល់។

ឯកឧត្តម​ វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​បាន​ឲ្យ​ដឹង​ថា​ រហូត​ដល់​​ពេល​នេះ ការ​​កសាង​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​ត្រៀម​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣​បាន​ប្រមាណ​ពី​២០​ទៅ​៣០​ភាគ​រយ​ហើយ។ នៅ​ថ្ងៃ​សៅរ៍​ ទី​១៥​ ខែ​កញ្ញា​ចុង​សប្តាហ៍​នេះ​ ឯកឧត្តម​ ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​នឹង​ចុះ​ពិនិត្យ​មើល​ការដ្ឋាន​សាង​សង​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។

សូម​បញ្ជាក់​ថា ការ​កសាង​ពហុកីឡដ្ឋាន​ជាតិ​សំខាន់​នេះ​ជា​ដំណាក់​កាល​ទី​២​ បន្ទាប់​ពី​ដំណាក់​កាល​ទី​១​​មាន​​អាង​ហែល​ទឹក​ និង​ Indoor Stadium (សង្វៀន​ប្រដាល់ បាល់ទះ បាល់បោះ​ជា​ដើម) ត្រូវ​បាន​កសាង​រួច​រាល់​កាល​ពី​ឆ្នាំ​២០១៧៕

ទិដ្ឋភាព​នៃ​ការ​សាង (រូបថត៖ Morodok Techo National Sports Complex)
អាង​ហែល​ទឹកកសាង​រួច​រាល់
Indoor Stadium កសាង​រួច​រាល់
  • ព័ត៌មាន​ជា​ច្រើន​ពី​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ សូម​ចុច៖ Modorok Techo Stadium

អត្ថបទ៖ ជាន ចាន់រ៉ា