Rakitic៖ Messi ជា​កីឡាករ​ល្អ​ជាង​គេ តែ​នេះ​គឺ​ជា​ឆ្នាំ​របស់ Modric

  • 2018-09-11 02:56:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi​ គឺ​ជា​កីឡាករ​ល្អ​​កំពូល​​ក្នុង​បាល់ទាត់ ប៉ុន្តែ​២០១៨​គឺ​ជា​ឆ្នាំ​របស់ Luka Modric។ នេះ​ជា​សម្ដី​របស់​​ខ្សែ​បម្រើ​របស់​ Barcelona និង​ក្រូអាត Ivan Rakitic។

សម្រាប់​ឆ្នាំ​នេះ Modric ទើប​តែ​ឈ្នះ​ពាន​កីឡាករ​អឺរ៉ុប​ល្អជាង​គេ។ ហើយ​គេ​ក៏​មាន​ឈ្មោះ​បេក្ខភាព​៣​នាក់​ចុងក្រោយ​ដណ្ដើម​ពាន FIFA's The Best ផង​ដែរ បន្ទាប់ ពី​ជួយ Real Madrid ឈ្នះ​ពាន Champions League ៣​រដូវ​កាល​ជាប់​គ្នា​ មុន​ពេល​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ World Cupជាមួយ​ក្រូអាត។

Rakitic ជា​មិត្ត​រួម​ក្រុម​ជាមួយ Messi ហើយ​តែងតែ​លេង​ស៊ី​ចង្វាក់​គ្នា​ជា​និច្ច​នៅ Barca ប៉ុន្តែ​ខ្សែ​បម្រើ​រូប​នេះ​លើក​ឡើង​ថា Modric ដែល​ឈ្នះ​បាល់​មាស​នៅ World Cup សម​នឹង​ទទួល​ពាន​កិត្តិយស​ទាំង​អស់​នេះ​ឆ្នាំ​នេះ។

“​សម្រាប់​ខ្ញុំ​ជា​ធម្មតា​កីឡាករ​ល្អជាង​គេ​លើ​លោក​​ហើយ​ក៏​ប្រហែល​អស្ចារ្យ​ជាង​គេ​គ្រប់​ពេល​គឺ Leo Messi។ ប៉ុន្តែ​ខ្ញុំ​គិត​ថា នេះ​ជា​ឆ្នាំ​របស់ Luka។ ខ្ញុំ​គិត​ថា Leo និង​មនុស្ស​ទាំង​​អស់​ក៏​ដឹង Modric សម​ទទួល​ពាន​ណាស់​ឆ្នាំ​នេះ"។ សម្ដី Rakitic៕​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ