គ្រូ​ម៉ាឡេស៊ី​ជឿ​ថា ប៉ះ​ទម្រង់​លេង​ថ្មី​​​របស់​កម្ពុជា​នៅ Suzuki Cup មិន​ងាយ​ស្រួល​ទេ​

  • 2018-09-11 03:53:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Tan Cheng គ្រូ​បង្វឹក​របស់​ក្រុម​ម៉ាឡេស៊ី​​បាន​សរសើរ​ទម្រង់​លេង​របស់​កម្ពុជា​​លេង​ល្អ​ បើ​ទោះ​​ពួក​គេ​យក​ឈ្នះ​កម្ពុជា ៣-១​​ក្នុង​ជំនួប​មិត្ត​ភាព​អន្តរជាតិ​​យប់មិញ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្ដី។

​គ្រូ​បង្វឹក​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ពួក​គេ​នឹង​ពិបាក​លេង​តទល់​​​ជា​មួយ​កម្ពុជា​​​នា ការ​ប្រកួត Suzuki Cup 2018 ខាង​មុខ​នេះ​ ដោយ​សារ​ទម្រង់​លេង​ថ្មី​របស់​ Honda ។ ដោយ​ឡែក​សម្រាប់​ទម្រង់​លេង​របស់​កម្ពុជា​យប់​មិញ​លោក​មើល​ឃើញ​ថា​ល្អ ​ប៉ុន្តែ​មាន​ចំណុច​ខ្លះ​ដែល​កីឡាករ​កម្ពុជា​មិន​ទាន់​ធ្វើ​តាម​​ការ​ចង់​បាន​ទាំង​ស្រុ​ង​របស់​គ្រូ​បង្វឹក​។

​លោក​បាន​បន្ថែម​ថា ​អ្នក​ណា​ក៏​ដឹង​ដែរ​ថា ទម្រង់​លេង​ថ្មី​​ជា​មួយ​គ្រូ​ថ្មី​ ប្រាកដ​ណាស់​​​កីឡាករ​ នឹង​ពិបាក​ធ្វើ​តាម​បាន​ក្នុង​រយៈ​ពេល​ខ្លី​បែប​នេះ។ Honda បាន​ចូល​ខ្លួន​បង្ហាត់​កីឡាករ​កម្ពុជា​ដោយ​ផ្ទាល់​ត្រឹម ១ សប្ដាហ៍​មុន​ការ​ប្រកួត។ ​ជាង​នេះ​ទៅ​ទៀត​ចំណុច​ពិសេស​ដែល​ Honda ប្រើ​យប់​មិញ​គឺ​កីឡាករ​ព្យាយាម​លេខ​ខ្លីៗ និង​លឿន ហើយ​កីឡាករ​ព្យាយាម​ដេញ​បាល់​​គ្នា​​ច្រើន​​ ពោល​គឺ​ម្ដង​ពីរ​ឬ​បី​នាក់​ នៅ​ពេល​បាត់​បាល់​ ដែល​នេះ​ជា​ចំណុច​​ថ្មី​មួយ​របស់​ទម្រង់​លេង​កម្ពុជា។

​សម្រាប់​ជំនួប​នៅ Suzuki Cup កម្ពុជា​ស្ថិត​នៅ​ពូល​ A ជា​មួយ​ម៉ាឡេស៊ី វៀតណាម មីយ៉ាន់ម៉ា និង​ឡាវ ដែល​ការ​ប្រកួត​ នឹង​ចាប់​ផ្ដើម​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ៕

Honda
សកម្មភាព​ក្រុម​ម៉ាឡេស៊ី​យក​ឈ្នះ​កម្ពុជា​យប់មិញ

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម