ទោះ​ឧបសគ្គ​​២​នេះ​ ក៏​អ្នក​គាំទ្រ​នៅ​តែ​ច្រើន​ទៅមើលកម្ពុជាយប់មិញ​

  • 2018-09-11 07:18:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​មិត្តភាព​មិត្តភាព​អន្តរជាតិ​លើក​ដំបូង​ក្នុង​ឆ្នាំ​២០១៨​របស់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ទល់​នឹង​ភ្ញៀវ​ម៉ាឡេស៊ី​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ មាន​អ្នក​គាំទ្រ​ទៅ​ទស្សនា​លើក​ទឹក​ចិត្ត​ផ្ទាល់​ដល់​ពហុកីឡដ្ឋាន​ជាតិ​ជាង​៣​ម៉ឺន​នាក់។

ស្ថានភាព​២​យ៉ាង​​អាច​ជា​កត្តា​រារាំង​ដល់​អ្នក​គាំទ្រ​​​កាល​ពី​ម្សិល​មិញ​​គឺ​ទី​១​ ការ​ប្រកួត​ធ្វើ​​ឡើង​​នៅ​ថ្ងៃ​ចន្ទ​​ដើម​សប្តាហ៍​ដែល​ជា​ពេល​​​វេលា​ សិស្ស​ និស្សិត​​ជាប់​​រវល់​សិក្សា​ និង​មហាជន​បំពេញ​ការងារ។ ទី​២​ មុន​ការ​ប្រកួត​ប្រហែល​ជា​​៣​ម៉ោង​ មេឃ​បាន​បង្អុរ​ភ្លៀង​យ៉ាង​ខ្លាំង​ដែល​​បង្ក​ការ​រំខាន​ដល់​ការ​ធ្វើ​ដំណើរ​ទៅ​មើល​ផ្ទាល់។ ពី​ព្រោះ​​នៅ​ផ្ទះ​អាច​តាម​ទូរទស្សន៍​ ហើយ​នៅ​កន្លែង​ផ្សេង​ក៏​អាច​មើល​តាម​អនឡាញ​បាន​ដែរ។

ទោះ​បី​ជា​​ស្ថានភាព​​២​ខាង​លើ​រំខាន​យ៉ាង​ណា​ក៏​ដោយ ក៏​អ្នក​គាំទ្រ​មិន​រុញរា​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មើល​ផ្ទាល់​ឡើយ។ អ្នក​ខ្លះ​ពាក់​អាវ​ភ្ញៀវ​ អ្នក​ខ្លះ​កាន់​ឆត្រ​ អ្នក​ខ្លះ​ទៀត​ទៅ​មើល​ទាំង​ទទឹក​ភ្លៀង​ជោក​ខ្លួន។ សហព័ន្ធ​បាល់​ទាត់​កម្ពុជា​បាន​ប្រកាស​ថា អ្នក​ទស្សនា​យប់​មិញ​​​ជាង​៣​ម៉ឺន​​​នាក់។

ហេតុ​ផល​សំខាន់​ដែល​ធ្វើ​ឲ្យ​​អ្នក​គាំទ្រ​ទៅ​មើល​ផ្ទាល់​ច្រើន​បែប​នេះ​អាច​បណ្តាល​មក​ពី​កត្តា​៣​យ៉ាង។ ទី​១​ អ្នក​គាំទ្រ​ខក​ខាន​មើល​​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​ប្រកួត​​ច្រើន​ខែ។ ទី​២​ ​អ្នក​គាំទ្រ​ទៅ​មើល​ផ្ទាល់​ដើម្បី​លើក​ទឹក​ចិត្ត​​ដល់​ក្រុម​ជម្រើស​ជាតិ​​ និង​ទី​៣​ អ្នក​ចាត់​ការ​ថ្មី​គឺ​ Keisuke Honda ជា​​​ផ្នែក​មួយ​សំខាន់​ទាក់ទាញ​អ្នក​គាំទ្រ៕

សូម​ទស្សនា​វីដេអូ​​អ្នក​គាំទ្រ​

អត្ថបទ៖ ជាន ចាន់រ៉ា