ច្បាស់ការ! Minho នឹង​សម្ដែង​រឿង​ថ្មី​ជាមួយ​កំពូល​តារាហូលីវូដ Megan Fox

  • 2018-09-11 04:25:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​ថ្មី​ទៀត​ហើយ​ទាក់ទង​នឹង​ភាពយន្ត​ថ្មី​របស់​កំលោះ​សង្ហា​ Minho សមាជិក​ក្រុម SHINee។

តាម​អ្វី​ដែល​ទទួល​បាន​ថ្មីៗ​នេះ​ បាន​បញ្ជាក់​ថា​ តារា​ប្រុស​រូបនេះ​នឹង​បង្ហាញ​វត្តមាន​សម្ដែង​ក្នុង​រឿង​ខ្នាត​ធំ​ថ្មី​មាន​ចំណង​ជើង​ថា​ "Jangsa-ri 9.15”។ តាម​រយៈ​រឿង​នេះ​ Minho នឹង​សម្ដែង​ជាមួយ​ តារា​សម្ដែង​ជើង​ចាស់​ Kim Myungmin និង​តារា​ហូលីវូដ​ Megan Fox។

Minho, Megan Fox និង​ Kim Myungmin

ថ្ងៃ​ទី​ ១១ ខែ​កញ្ញា​នេះ​ ប្រភព​គួរ​ឲ្យ​ទុក​ចិត្ត​មួយ​បាន​បើក​ចំហ​ប្រាប់​បណ្ដាញ​សារព័ត៌មាន​ថា​ តារា​ប្រុស​ស្រី​ ៣​រូប​ខាង​លើ​ នឹង​ដើរ​ជា​តួ​សំខាន់​របស់​រឿង។ ភាពយន្ត​មាន​ចំណង​ជើង​ “Jangsa-ri 9.15” Minho នឹង​ត្រូវ​សម្ដែង​ជា​តួ​សិស្ស​ទាហាន។

មួយ​វិញ​ទៀត​សម្រាប់​តួ​សម្ដែង​ទាំង​អស់​ នឹង​មក​ជួប​ជុំ​គ្នា​ចាប់​ផ្ដើម​ការងារ​ថត​នៅ​ខែ​ តុលា​ ព្រម​ទាំង​គ្រោង​នឹង​បញ្ចាំង​នៅ​តាម​រោង​កុន​ នៅ​ឆ្នាំ​ក្រោយ។

ប្រជាប្រិយភាព​របស់​តារា​ប្រុស​រាង​ខ្ពស់​សង្ហា​ Choi Minho កាន់​តែ​កើន​ឡើង​ មិន​ចាញ់​វិស័យ​ចម្រៀង​ប៉ុន្មាន​ឡើយ។ មិនយូរ​មិន​ឆាប់​ លោក​នឹង​វិល​មក​ជា​ថ្មី​ជាមួយ​ស្នាដៃ​សម្ដែង​ថ្មី​ ពិសេស​ជាមួយ​តារា​ហូលីវូដ​ទៀត៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី