ខ្ញីចាស់កាន់តែហឹរ ទេព រិនដារ៉ូ ទម្លាយមូលហេតុឆក់តំណែងតួអង្គសំខាន់គ្រប់រដូវកាល​ (វីដេអូ)

  • 2018-09-11 07:13:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ

កំពូល​តារា​សម្តែង​ជើង​ចាស់ ទេព រិនដារ៉ូ បាន​ឈរ​ជើង​យ៉ាង​រឹង​មាំ​ក្នុង​វិស័យ​សិល្បៈ ដោយ​ក្តាប់​តំណែង​ជាឯក រួមទាំង​អង្គ​សំខាន់ៗ ចាប់តាំង​ពី​ឆ្នាំ​១៩៨៩ ហូត​ដល់​បច្ចុប្បន្ន។

ក្នុង​បទ​សម្ភាស​ខ្លី​ជាមួយ Sabay តួ​អង្គលោក សួន ក្នុង​រឿង "សូផាត" បាន​ទម្លាយ​ឲ្យ​​ដឹង​ថា លោក​ឈរ​ជើងវិស័យសិល្បៈទី៧​មក​ដល់​សព្វ​ថ្ងៃ​នេះបាន​ ក៏​ដោយ​សារ​តែ​ទស្សនិក​ជន​ជា​អ្នក​ផ្តល់​តម្លៃ និង​គាំទ្រ​នូវការសម្តែងរបស់លោក។ ចំណែក​ភាគី​ដ៏​សំខាន់​ដែល​យិត​យោង​លោក​រហូត​មក គឺ​ផលិតករ អ្នក​ដឹក​នាំ​រឿង​គ្រប់​ជំនាន់ លោកតែង​តែ​ផ្តល់​ទំនុក​ចិត្ត ឱកាស​ឲ្យ​លោក​សម្តែង​ជា​ហូរហែ មិន​ថា​ជា​តួឯក ឬ​ឪពុក​នោះ​ទេ។

បន្ថែម​ពី​លើ​ចំណុច​ទាំង​ពីរ​ខាង​លើ តារា​ជើង​ចាស់​រូប​នេះ បញ្ជាក់​ថា លោក​គឺ​ជា​មនុស្ស​ម្នាក់មានទំនាក់ទំនងល្អ ​តែង​មាន​ការ​យោគយល់ អធ្យា​ស្រ័យ​​គ្នា​ទៅ​វិញ​ទៅ​មក នៅ​ពេល​បំពេញ​ការងារ​ជាមួយ​ផលិតករ ដូច្នេះ​ហើយ​អាជីព​ចេះ​តែ​​រីក​ចម្រើនទៅមុខ។

ក្នុង​ចំណោម​រឿង​ដែល​លោក​សម្តែង​រាប់​ភ្លេច មាន​តែ​រឿង "សូផាត" មួយ​ប៉ុណ្ណោះ​ដែល​លោក​ប៉ង​សម្តែង​ជា​យូរ​មក​ហើយ ជា​តួអង្គ​លោក​សួន ឪពុកសូផាត ទី​បំផុត​ក្តី​ស្រមៃ​មួយ​នេះលេច​ជា​រូប​រាង​ឡើង ក្រោយ​ពី​ស្ថានីយ​ទូរទស្សន៍ PNN បាន​សម្រេច​ផលិត​រឿង​​ប្រលោម​​លោក​​ស្នាដៃ​អ្នកនិពន្ធ រីម គីម ជា​ភាព​យន្ត​ភាគ។ "ស្រលាញ់​ចូល​ចិត្ត​យូរ​ហើយ​រឿង​ហ្នឹង ស្រមៃ​ថា​ណា​ថ្ងៃ​ណា​មួយ​នឹង​បាន​សម្តែង​រឿង "សូផាត" ប្រាថ្នា​ដើរ​តួ​ឪពុក ជា​តួ​លោក​​ សួន " លោក ទេព រិនដារ៉ូ រៀប​រាប់ទាំងអារម្មណ៍រំភើប។

លោក ទេព រិនដារ៉ូ សម្តែងជាតួអង្គចៅហ្វាយស្រុក សួន

ក្នុង​សាច់​រឿង "សូផាត" ​តារា​ជើង​ចាស់ ទេព រិនដារ៉ូ សម្តែង​តួ​អង្គ​លោក សួន ជា​ចៅ​ហ្វាយ​ស្រុក​មួយ​រូប​នៅ​ស្រុក​សេរីសោភ័ណ ដែល​ប្រជាជន​ស្រលាញ់​ចូល​ចិត្ត​នូវ​អត្ត​ចរិត និង​សកម្មភាពអភិវឌ្ឍ​ភូមិ​ស្រុក​ឲ្យ​សម្បូរ​សប្បាយ។ អំឡុង​ពេល​បំពេញ​ការងារ​នៅ​ទីនោះ​លោក​បាន​ចាប់​ចិត្ត​ប្រតិព័ទ្ធ​លើ​នារី​កំព្រា​ម្នាក់​ដែល​មាន​រូប​សម្រស់​ស្រស់​សោភា ឈ្មោះ សូរីយា រហូត​នាង​មាន​ផ្ទៃ​ពោះ ហើយ​លោក​ត្រូ​វ​បាន​រាជការ​ផ្លាស់​ឲ្យ​ទៅ​ធ្វើការ​នៅ​ភ្នំពេញ​វិញ ចោល សូរីយា ឲ្យ​នៅតែ​ម្នាក់​ឯង។ តើ​ស្នេហា​មួយ​នេះ​ទៅ​ជា​យ៉ាង​ណា? ​ការ​សម្តែង​របស់​តារា​ជើង​ចាស់ ទេព រិនដារ៉ូ រស់​រវើក​យ៉ាង​ណា កុំ​ភ្លេច​ទាញ​យក App Soyo ដើម្បី​បាន​ទស្សនា​រឿង "សូផាត" ។

លោក សួន និង នាងសូរីយា

រឿង សូផាត៖ ស្នេហ៍រំលងតម្រា (ដុំទី១) ដាក់ជូនទស្សនាដោយសេរី ជាពិសេសភាគថ្មីមាននៅថ្ងៃសុក្រ និងសៅរ៍ នៅចាំអីទៀត សូមទាញយក App Soyo ឥឡូវនេះ ដើម្បីទស្សនាដោយសេរី តាមរយៈតំណភ្ជាប់ខាងក្រោម។

App Store: https://goo.gl/Fzx11s

Play Store: https://goo.gl/fgJbtB​

ទស្សនារឿង សូផាត ពីដើមដល់ចប់ សូមចូលទៅកាន់តំណនេះ៖ http://bit.ly/2NlZ9ui


អត្ថបទ៖ ដេត ធន្នី