ស្រីស្អាត សិទ្ធី នី​កា មាន​ស្នេហា​ជាមួយ​សែស្រឡាយរាជវង្ស

  • 2018-09-11 07:29:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង សិទ្ធី នី​កា ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ភ្ញាក់​ផ្អើល​មិន​ស្ទើរ​នោះ​ទេ នៅ​ពេល​ដឹង​ថា គូ​ស្នេហ៍​របស់​​ក្មួយ​ស្រី​ អ្នក​នាង​ព្រំ រដ្ឋា ​រូប​នេះ ជា​សាច់​ញាតិ​មាន​ជាប់​សាច់សាលោ​ហិត​នឹង​រាជ​វង្ស។

​​ក្នុង​ពិធី​ខួប​កំណើត​របស់​តួ​​អង្គ​ក្នុង​រឿង "​ឪពុក​ខ្ញុំ" កាល​ពី​យប់​មិញ មាន​ការ​រៀប​ចំ​យ៉ាង​អធិកអធម ហើយ​អ្វី​កាន់​តែ​ពិសេស​ទៀត​នោះ ​តារា​សម្ដែង​វ័យ​ក្មេង​រូប​នេះ បាន​ទម្លាយ​មុខ​មាត់​គូ​ស្នេហ៍​របស់​ខ្លួន​ និង​ថត​រូប​យ៉ាង​ស្និទ្ធស្នាល​ទៀត​ផង។ មិត្ត​ប្រុស​របស់ ​សិទ្ធី នី​កា ​ត្រូវ​បាន​គេ​ដឹង​ថា ​ជា​កូន​ប្រុស​ របស់​សម្ដេច​នរោត្តម ចក្សពង្ស ​ជា​​សែលោ​ហិត​រាជវង្ស​ខ្មែរ។ ​

កាល​ពី​ឆ្នាំ​កន្លង​ទៅ ស្រី​ស្អាត​រូប​នេះ ធ្លាប់​បង្ហើប​ថា នាង​មិន​ទាន់​គិត​គូ​លើ​រឿង​ស្នេហា​នោះ​ទេ ដោយ​ចង់​គិត​គូ​រលើ​ការងារ​សិល្បៈ​សិន។ ប៉ុន្តែ​ពេល​នេះ ​សិទ្ធី នី​កា បាន​រក​ឃើញ​ស្នេហា​ហើយ ព្រមទាំងឃើញ​ថា​ទំនាក់​ទំនង​អ្នក​ទាំង​ពីរ​ក៏​ចុះ​សម្រុង​ និង​យល់​ចិត្ត​បាន​ល្អ​ផង​ដែរ។ ចំ​ពោះ​រឿង​រ៉ាវ​ស្នេហា​នេះ ​មិន​អាច​សុំ​ការ​លម្អិត​ពី​តារា​សម្ដែង ​សិទ្ធី នីកា​ បាន​ទេ ដោយ​ទូរស័ព្ទ​របស់​នាង​មិន​អាច​ទាក់​ទង​បាន​៕

​​​​​​​​​

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម