សាន ស៊ីណា កូនខ្មែររស់នៅអាមេរិក ជាប់ជម្រើសដណ្ដើមពានរង្វាន់ Emmy Award ឆ្នាំ ២០១៨ ទៀត

  • 2018-09-11 09:56:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះជាលើកទី ៣ ហើយដែល អ្នកនាង សាន ស៊ីណា សិល្បករដឹកនាំការផលិត វីដេអូ Special Effect ឬ Vfx ជនជាតិខខ្មែរ​ជាប់​ជម្រើស​ដណ្ដើម​ពាន​រង្វាន់​ Emmy Award ឬ Nominee of Emmy Award ដែលកាលពីឆ្នាំ ២០១៧ សិល្បកររូបនេះទើបតែឈ្នះលើគម្រោងភាពយន្តទូរទស្សន៍ «Gotham» របស់អាមេរិក។

ពានរង្វាន់ Emmys

ពានរង្វាន់ Emmys ជាពានកិត្តិយស និងមានតម្លៃបំផុត ក្នុងវិស័យភាពយន្តផ្នែកទូរទស្សន៍ ហើយវាក៏ជាពានសម្រាប់ ជា​ការ​លើក​កម្ពស់​ និង​ឱ្យ​តម្លៃ​លើ​សិល្បករ អ្នក​ដឹកនាំ​រឿង​ ស្មើនឹងបណ្ដាពាន​រង្វាន់​ពិភពលោក​មួយ​ចំនួន ពិសេស​ដូច​ពាន​រង្វាន់ Oscar ដែល​សិល្បករ ផលិតករ អ្នកដឹកនាំ​រឿង​គ្រប់​គ្នា​ស្រមៃចង់បាន ហើយ​មាន​អ្នក​ព្យាយាម​ជា​ច្រើន​បរាជ័យ​រាប់​ឆ្នាំ​មុន​ទទួល​បាន​ពាន​រង្វាន់នេះ​មួយ​ ឬ​ក៏​មិន​ទាន់​បាន​ម្ដង​ផង​។

នេះ​ជា​កិត្តិយស​សម្រាប់កម្ពុជា ដែល​សិល្បករសញ្ជាតិ​ខ្មែរ​កើត​ក្នុង​ជំរំ​ តស៊ូក្នុងជីវិត ព្យាយាមសិក្សារៀនសូត្រកសាងស្នាដៃ រហូតទទួល​បាន​កិត្តិយស និង​ភាពល្បីល្បាញ​ក្នុង​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​។ អ្នកនាងថែទាំងបាន​នាំ​យក​ឈ្មោះ​កម្ពុជា​បង្ហាញ​លើ​ឆាក​អន្តរ​ជាតិ​តាម​រយៈ​ភាព​ជោគជ័យ​លើ​ស្នាដៃ​ល្អ​ឥត​ខ្ចោះលើ​ការ​ផលិត​ភាពយន្ត​លើ​ទូរទស្សន៍​របស់​អន្តរជាតិ៕

អ្នកនាង សាន ស៊ីណា

អត្ថបទ៖ Sunny

អត្ថបទពេញនិយម