កប់ ចែក​ឡាន​ ២២គ្រឿង​ដល់​ថ្នាក់ដឹកនាំឆ្នើម និង​រង្វាន់​ពុះកញ្ជ្រោល​ធំៗ​ជា​ច្រើន​ទៀត

  • 2018-09-11 09:31:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន RF3 World Cambodia បាន​ប្រារព្ធ​កម្មវិធីមួយ​គឺ Thank you RF3 World” កល​ពី​ថ្ងៃអាទិត្យ ០៩ កញ្ញាដើម្បីប្រគល់​រង្វាន់​ជយលាភី​ដល់​ថ្នាក់ដឹកនាំ​ឆ្នើម​របស់​ក្រុមហ៊ុន RF3 World Cambodia។

រង្វាន់​ទាំង​នោះ​មាន​រ​ថយ​ន្ត​ដល់ទៅ ២២ គ្រឿង សម្រាប់​ការ​ប្រឹង​ប្រែង​ចែកចាយ​ការ​លក់​យ៉ាង​ជោគ​ជ័យ និង​ចាប់ឆ្នោត​ផ្សង​សំណាង​ជូន​ថ្នាក់ដឹកនាំ សមាជិក​ដែល​ជា​ម្ចាស់​ស្តុក (​តូច​-​ធំ​) ព្រម​ទាំង​ភ្ញៀវ​កិត្តិ​យស​ចូលរួម​ក្នុង​កម្មវិធី​ទាំងមូល មាន​ឱកាស​ឈ្នះ​រង្វាន់​ដែល​មានដូចជា​៖ ម៉ូតូ​ហុងដា​ឌ្រី​ម ២០១៨ ចំនួន ២ គ្រឿង laptop ចំនួន ២​គ្រឿង ស្មា​ត​ហ្វូន ចំនួន ២០​គ្រឿង និង​រ​ង្វាន់​លើកទឹកចិត្ត​ជាច្រើន​ផ្សេង​ទៀត​។

លោក វណ្ណ សុភានោ អគ្គនាយក​ក្រុមហ៊ុន RF3 World ប្រចាំ​នៅ​កម្ពុជា​បាន​ឱ្យ​ដឹង​ថា​៖ “​ក្រុមហ៊ុន Rf3 World Cambodia បាន​បង្កើត​កាលពី​ថ្ងៃ​ទី​០៦ ខែ​តុលា ឆ្នាំ​២០១៦ និង​នាំចូល​ផលិតផល​គ្រឿងសម្អាង ២ ប្រភេទ គឺ​៖ គ្រីម Firmax3 និង​ស៊ី​រ៉ូម O2max3 ពី​ក្រុមហ៊ុន Rf3 World អន្តរជាតិ ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី និង​បាន​ចុះ​ប្រវេទន៍​ត្រឹមត្រូវ​នៅ​ក្រសួង​សុខាភិបាល ក្រសួង​ពាណិជ្ជកម្ម និង អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តាម​បរិបទ​ផ្លូវច្បាប់​ត្រឹមត្រូវ។

លោក វណ្ណ សុភានោ អគ្គនាយក​ក្រុមហ៊ុន RF3 World ប្រចាំ​នៅ​កម្ពុជា​

គ្រីម Firmax3 ជា​គ្រីម​លាប​លើ​ជីប​ចរនៃ​ដងខ្លួន​ដ៏​ពូកែ​ស័ក្ដិសិទ្ធិ ជំនួយ​សុខភាព ការពារ​ជំងឺ​រ៉ាំរ៉ៃ និង​ជួយ​បណ្តុះ​កោសិកា និង​ស៊ី​រ៉ូម O2max3 គឺជា​ផលិតផល​គ្រឿងសម្អាងអាច​សម្រួល​ដល់​អ្នកមាន​បញ្ហា​សុខភាព​ស្បែក ជួយ​បន្តឹង​ស្បែក​មុខ បំបាត់​អាចម៍រុយ បំបាត់​ភាព​ជ្រីវជ្រួញ ជួយ​បង្កើន​អ័រម៉ូន ជួយ​បញ្ហា​ជាំ​មុខ មុខ​កើតមុន ថែរក្សា​សុខភាព​ឲ្យ​ស្រស់ស្រាយ ព្រម​ទាំង​ជួយ​រក្សា​សម្រស់​ឲ្យ​ស្រស់​ក្មេង​ជាង​វ័​យ​។

ផលិតផល​ទាំងពីរ​នេះ បាន​ផលិត​តាម​បច្ចេកវិទ្យា​ទំនើប​ថ្មី​មួយ​ដោយ​រូប​ម​ន្ត​បច្ចេកវិទ្យា​ណា​ណូ (NaNo Technology) រួមមាន​សារធាតុ​ផ្សំ​ពី​រុក្ខ​ធម្មជាតិ​សុទ្ធសាធ​ចំ​នួន ១៣​មុខ មកពី​៣​ទ្វីប គឺ​ទ្វីប​អាស៊ី អាហ្វ្រិក និង​អ៊ឺរ៉ុប ដែល​មាន​តួនាទី សមត្ថភាព និង​ឧត្តមភាព​ខ្ពស់​។

​ថ្ងៃ​នៃ​កម្មវិធី ក្រុមហ៊ុន Rf3 World Cambodia ក៏​បាន​ចូល​ជា​សមាជិក​សមា​គម​ឱសថ​កម្ពុជា​ជា​ផ្លូវការ សម្រាប់​ការបម្រើ​សេវាកម្ម​សុខភាព​ប្រជា​ប្រជា​ជន​បានល្អ និង​ទទួលបាន​នូ​វ​វិញ្ញាបនបត្រ សេចក្តី​ប្រកាស មេដាយ និង​ពាន​កិ​ត្តិ​យស​ផងដែរ៕

អត្ថបទ៖ ថា ម៉ាលីដា