ចូល​រួម​ត្រេក​អរ នាយ​ក្រិន បាន​កូន​១ទៀត​ហើយ

  • 2018-09-12 01:42:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យប់មិញនេះ ប្រពន្ធ​នាយ​ក្រិន​ បាន​សម្រាល​កូន​១ទៀត​ហើយ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពីអ្នកនាង​ប្រិមប្រិយ ដែល​ជា​​​សមាជិក​ក្នុង​ក្រុម​​កំប្លែង​របស់​នាយ ប្រាប់​ Sabay ។

តាម​ការ​បញ្ជាក់​ពី ​ប្រិមប្រិយ កូន​របស់ នាយ​ក្រិន គឺ​ជា​កូន​ស្រី ដោយ​សម្រាល​នៅ​មន្ទីរ​ពេទ្យ​​ឯកជន​មួយ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ម៉ោង​៨យប់​មិញ​នេះ ។ នាង​ថ្លែង​​ថា គ្រាន់​តែ​កើត​ភ្លាម​កូន​ស្រី​រូប​នេះ ត្រូវ​បាន​នាយ​ក្រិន ជ្រើសរើស​ឈ្មោះ​ឲ្យ​រួច​ជា​ស្រេច គឺ​ឈ្មោះ សុគន្ធ បញ្ញា ។

នាយក្រិន កូនស្រី និងអ្នកនាងប្រិមប្រិយ

បើ​បូក​ទាំង​កូន​ទើប​នឹង​កើត​នេះ តារា​កំប្លែង​នាយ​ក្រិន មាន​កូន​រហូត​ដល់​ទៅ ៤នាក់​ឯណោះ ​ប្រុស​២​ស្រី២ ក្នុង​នោះ​កូន​ប្រពន្ធ​ដើម ១នាក់​គឺ​ប្រុស បច្ចុប្បន្ន​កំពុង​រស់​នៅ​ជា​មួយ​ប្រពន្ធ​ដើម​នៅ​ឯ​នៅ​ឯ​ខេត្តព្រះសីហនុ។

នាយ​ក្រិន បាន​រៀបការ​ជា​មួយ​ភរិយា​ទី២ របស់​ខ្លួន​បាន​ជាង៥ឆ្នាំ​មក​ហើយ បន្ទាប់​ពី​ចែក​ផ្លូវ​ពី​ភរិយា​ដើម។ មុន​ប្រពន្ធ​តារា​​កំប្លែង​រូប​នេះ​សម្រាល​កូន ក៏​ធ្លាប់​​​ធ្លាយ​​ពី​ការ​ពពោះ​កូន​ទី៤​នេះ​ផង​ដែរ ប៉ុន្តែ​ដំណឹង​នេះ នាយ​ក្រិន​​ធ្លាប់​បាន​​​ច្រាន​ចោល​វិញ ដោយ​នាយ​លើក​ឡើង​ថា ដំណឹង​ពពោះ​នោះ​គ្រាន់​តែ​ជា​ការ​បង្ហោះ​លេង​លើ​បណ្ដាញ​សង្គម​ប៉ុណ្ណោះ។ បែប​នេះ​ក្ដី ដំណឹង​នេះមិន​អាច​លាក់​ជិត​ឡើយ គឺ​ត្រូវ​បាន​ធ្លាយ​នៅ​ថ្ងៃ​នេះ​សម្រាល​នេះ​​ដែល​ធ្វើ​​ឲ្យ​នាយ មិន​អាច​​ប្រកែក​បាន​តែ​​ម្ដង៕

ភរីយា និងកូនទាំង២របស់នាយក្រិន

អត្ថបទៈ ស៊ុនហួត