ប្រកួត​ទី​១០០​របស់​ Rakitic ឲ្យ​ក្រូអាត​រង​លទ្ធផល​ចុក​ឈាម​

  • 2018-09-12 01:56:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ivan Rakitic ​លេង​ប្រកួត​គម្រប់​ទី​១០០​របស់​ខ្លួន​ឲ្យ​​ក្រូអាត​ចំ​​ពេល​ប៉ះ​អេស្ប៉ាញ​តែ​យ៉ាង​ណា​ក្រុម​ជម្រើស​ជាតិ​របស់​គេ​បាន​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​រហូត​ដល់​ ៦​ទល់​នឹង​០​នៅ​ពាន​ Nationals League។

៦​គ្រាប់​របស់​អេស្ប៉ាញ​រក​បាន​ដោយ​កីឡាករ Saul Niguez នៅ​នាទី២៤, Asensio នៅ​នាទី​៣៣, Rodrigo នៅ​នាទី៤៩​, Sergio Ramos នៅ​នាទី៥៧, Isco នៅ​នាទី​៧០ និង​មួយ​គ្រាប់​ទៀត​ជា​បាល់​ចូល​ទី​ខ្លួន​ឯហ​របស់​កីឡាករ​ក្រូអាត។​

Rakitic ​ជាប់​ជម្រើស​ជាតិ​រយៈ​ពេល​១១​ឆ្នាំ​ និង​៣​ថ្ងៃ​ហើយ​ចាប់​តាំង​ពី​ខ្សែ​បម្រើ​ Barcelona រូប​នេះ​លេង​ប្រកួត​ដំបូង​បំផុត​ទល់​នឹង​អេស្តូនី​ក្នុង​​ប្រកួត​ជម្រុះ​ Euro ​២០០៨។​

តារា​ឆ្នើម​​វ័យ​៣០​ឆ្នាំ​ក្លាយ​ជា​កីឡាករ​ក្រូអាត​ទី​៨​ដែល​លេង​១០០​ប្រកួត​ឲ្យ​ជម្រើស​ជាតិ​បន្ទាប់​ពី​រៀម​ច្បង​ Dario Simic, Corluka, Olic, Simunic, Pletikosa, Modric និង​ Darijo Srna។ ក្នុង​ចំណោម​កីឡាករ​ទាំង​អស់​នេះ​ Darijo Srna គឺ​លេង​​ឲ្យ​ក្រូអាត​ច្រើន​ជាង​គេ​ចំនួន​១៣៤​ប្រកួត៕

ប្រភព៖ theguardian   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម