រុស្ស៊ីបើកសមយុទ្ធយោធាធំបំផុតមិនធ្លាប់មាន ចាប់តាំងពីសូវៀតដួលរលំ (មានវីដេអូ)
- 2018-09-12 02:03:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រុស្ស៊ីបើកសមយុទ្ធយោធាធំបំផុតមិនធ្លាប់មាន ចាប់តាំងពីសូវៀតដួលរលំ (មានវីដេអូ)
ចន្លោះមិនឃើញ
រុស្ស៊ីបានបើកសមយុទ្ធយោធាដ៏ធំមួយដែលខ្លួនអះអាងថាមិនធ្លាប់មានពីមុនមក ចាប់តាំងពីសហភាពសូវៀតដួលរលំ ស្របពេលដែលប្រធានាធិបតីរុស្ស៊ីកំពុងជួបប្រជុំទ្វេភាគីជាមួយមេដឹកនាំចិនលោក Xi Jinping។
យោងតាមក្រសួងការពារជាតិរុស្ស៊ី ឲ្យដឹងថាយ៉ាងហោចណាស់មានកងទ័ពជាង ៣០ ម៉ឺននាក់, យានយន្ត ៣៦ ០០០គ្រឿង និងយន្តហោះចម្បាំងជាង ១ពាន់គ្រឿងនឹងចូលរួមក្នុងសមយុទ្ធនេះ។ ជាមួយគ្នានេះ កងទ័ពចិន និងម៉ុងហ្គោលីរាប់ពាន់នាក់ផងដែរ ដោយក្រសួងការពារជាតិអះអាងថា ផ្ដោតសំខាន់លើការការពារ, ការវាយប្រហារ និងការវាយបកភ្លាមៗ។
គួរឲ្យដឹងថា កាលពីថ្ងៃអង្គារទី ១១ខែកញ្ញានេះ កិច្ចប្រជុំកំពូលមួយរវាងប្រធានាធិបតីរុស្ស៊ី និងប្រធានាធិបតីចិន ត្រូវបានធ្វើឡើងដើម្បីពិភាក្សាពីទណ្ឌកម្មសហរដ្ឋអាមេរិកដាក់មកលើរុស្ស៊ី និងសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម ៖
ចុចអាន ៖