ក្ដៅៗ! ក្រសួងប្រើពេលខ្លីដោះស្រាយលទ្ធផលមិនប្រក្រតីរបស់សិស្សបាក់ឌុប

  • 2018-09-12 03:31:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​មុន​នេះ​បន្តិច​ ​ក្រសួង​អប់រំ យុវជន និង​កីឡា ចេញ​សេចក្ដី​ប្រកាស​ ​រៀប​ចំ​គណៈកម្មការ​កោសល្យវិច័យ ដើម្បី​ពិនិត្យ​ដោះស្រាយ​ចំពោះ​ការ​មិន​ពេញ​ចិត្ត​នឹង​លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​​ទុតិយភូមិ សម័យ​ប្រឡង​៖ ២០ សីហា ២០១៨​ ​ជូន​បេក្ខជន មាតាបិតា អាណាព្យាបាល ឬ​អ្នក​ពាក់ព័ន្ធ ប្រកប​ដោយ​វិជ្ជាជីវៈ និង​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​ ដូច​ធ្លាប់​អនុវត្ត​តាម​នីតិវិធី​នា​ឆ្នាំ​កន្លង​មក។

គួរ​បញ្ជាក់​ថា ​គណៈកម្មការ​កោសល្យ​វិច័យ​នឹង​ចាប់​ដំណើរ​ការ​ការងារ​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ ក្នុង​រយៈ​ពេល​ ១​សប្តាហ៍។ អាស្រ័យ​ហេតុនេះ សូមប្អូនៗ​ ​ដែល​បានដាក់​បណ្ដឹង​តវ៉ា​​ សូមតាមដានទាំងអស់គ្នា។

អត្ថបទ៖ ស៊ិន សាវ៉េត