នរណា​ជា​អ្នក​បន្ទាប់ ហ៊ាន​ចាយ​ពាន់​ដុល្លារ ធ្វើ​ម្ចាស់ iPhone ថ្មី​ដំបូង​គេ​នៅ​ខ្មែរ?

  • 2018-09-12 04:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

អ្នក​ទាំង​អស់​គ្នា ប្រហែល​ជា​នៅ​ចាំ​តម្លៃ​ថ្មី​ដំបូង​របស់ iPhone តាម​ជំនាន់​មួយៗគឺ​ថា មក​ដល់​ខ្មែរ​ ដឹង​តែ​ខ្ទង់​ពាន់​ដុល្លារ​តែ​ម្ដង។ សម្រាប់​អ្នក​ចង់​បាន តែ​ខ្វះ​លុយ ត្រូវ​ចាំ​ដល់​ពីរ​បី​សប្តាហ៍​បន្ទាប់។ យ៉ាង​ណា​មិញ សម្រាប់​អ្នក​គាំទ្រ​ស្មោះ​ស្ម័គ្រ នៅ​ឯ​បរទេស មាន​អ្នក​ហ៊ាន​បោះ​តង់​ដេក​ចាំ​មុន​ថ្ងៃ​ប្រកាស។

មិន​ខុស​គ្នា​ដែរ អ្នក​និយម​ប្រើ iPhone នៅ​ក្នុង​ស្រុក​ខ្មែរ ទោះ​ជា​មិន​បាន​បោះ​តង់ តែ​ពួក​គេ​បាន​ចំណាយ​លុយ​ដល់​ពាន់​ដុល្លារ ទិញ​ភ្លាមៗ​ធ្វើ​ជា​ម្ចាស់ iPhone ថ្មី​ទាំង​នោះ។ ខាង​ក្រោម​នេះ Sabay បង្ហាញ​ជូន អ្នក​ដែល​បាន​បញ្ជា​ទិញ iPhone ដំបូងៗ​គេ​។

#នៅ​ឆ្នាំ ២០១៤

រូប​តំណាង

នៅ​ឆ្នាំ ២០១៤ ជា​ឆ្នាំ​ដែល iPhone បាន​ផ្លាស់​ប្តូរ​រូបរាង​ពី​អេក្រង់​តូច មក​ធំ(iPhone 5s->iPhone 6/iPhone 6 Plus) តាម​រយៈ​ការ​ចុះ​ទៅ​សាក​សួរ​ផ្ទាល់ នៅ​តាម​បណ្ដា​ហាង​លក់​ទូរសព្ទ​ធំៗ​នៅ​ភ្នំពេញ នា​ពេល​នោះ មាន​បុរស​ម្នាក់​ចំណាយ​ជាង ១ ម៉ឺន​ដុល្លារ ទិញ iPhone 6 បួន​ដើម​ និង iPhone 6 Plus ៣ ដើម​មុន​គេបង្អស់។

#នៅ​ឆ្នាំ ២០១៥

២០១៥ ជា​ជំនាន់​ចេញ iPhone 6s/6s Plus ដែល​កាលណោះ លោក វិបុល បាន​ចំណាយ​លុយ​ជាង ១៦០០ ដុល្លារ​ទិញ iPhone 6S Plus ប្រើ​មុន​គេ។

#នៅ​ឆ្នាំ ២០១៦

លោក សំណាង

នៅ​ឆ្នាំ​ដដែល​នេះ ម្ចាស់ iPhone 7 Plus ដំបូង​គេ​នៅ​ស្រុក​ខ្មែរ​មាន​ដល់​ទៅ ២ នាក់​ដែល​បាន​ចំណាយ​លុយ​ជាង ១៤០០ ដុល្លារ​ក្នុង​ម្នាក់ ទិញ​ក្នុង​ពេល​តំណាល​គ្នា។(មិន​គិត iPhone 7 Plus Red)។

#នៅ​ឆ្នាំ ២០១៧

រូប​តំណាង

២០១៧ ជា​ឆ្នាំ​គម្រប់​ខួប ១០ ឆ្នាំ​របស់​ក្រុម​ហ៊ុន Apple។ ក្នុង​នោះ​ដែរ Apple បាន​បញ្ចេញ​ផលិត​ផល iPhone ដល់​ទៅ ៣ គឺ iPhone X(10), iPhone 8 និង iPhone 8 Plus។ សម្រាប់​អ្នក​ទិញ​ដំបូង​គេនៅ​កម្ពុជា មាន​បុរសម្នាក់​ហ៊ាន​ចំណាយ​ជាង ១៤០០ ដុល្លារ​ទិញ​យក​ iPhone X(64GB) មក​ប្រើ​មុន​គេ​(ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​)។

ចុះ​សម្រាប់ iPhone ជំនាន់​ថ្មី​ចេញ​ស្អែក​នេះ តើ​នៅ​ស្រុក​ខ្មែរ នរណា​ហ៊ាន​ចាយ​លុយ​ទិញ​មុន​គេ?


អត្ថបទ៖ រក្សា