អតីត​តារាសម្តែងទសវត្សរ៍៩០ សម តារា ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិជា​នាយ​ឧត្ដមសេនីយ៍

  • 2018-09-12 05:08:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតតារាសម្តែងលោក សម តារា ដែលល្បីល្បាញនាអំឡុងទសវត្សរ៍៩០ ត្រូវដំឡើងឋានន្តរស័ក្តិ ពី ឧត្ដមសេនីយ៍ឯក ទៅជានាយ​ឧត្ដមសេនីយ៍។ ពិធីប្រកាសតែងតាំងនេះបានធ្វើឡើងនាព្រឹកមិញនេះក្រោមអធិបតីភាព​សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី។

លោក សម តារាជាអតីតតារាសម្តែងដែលល្បីល្បាញជំនាន់លោក ទេព រិនដារ៉ូ ខៃ ប្រសិទ្ធ អ្នកនាង អម្ពរ ទេវី សុខ ស្រីមុំ ជាដើម។ ខុសពីមិត្តរួមអាជីពដែលអ្នកខ្លះបានចេញទៅកសាងគ្រួសារនៅ​ឯនាយសមុទ្រ ចំណែកមួយចំនួនទៀតនៅបន្តអាជីពសម្តែងរហូតដល់សព្វថ្ងៃ ក្រោយបាត់មុខក្នុងវិថីសិល្បៈជាច្រើនឆ្នាំ លោក សម តារា បានទៅបម្រើការងារជាមួយមន្រ្តីរាជការក្នុងក្រសួងមហាផ្ទៃ៕

អត្ថបទ៖ ដេត ធន្នី

អត្ថបទថ្មី