Tyra Banks សប្បាយ​រាំ​បទ "IDOL” មុន​ការ​សម្ដែង​របស់ BTS លើ​ឆាក America's Got Talent

  • 2018-09-12 07:16:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​សម្ដែង​ជា​ពិសេស​ពី​សំណាក់​ក្រុម​ចម្រៀង BTS ក្នុង​កម្មវិធី "America's Got Talent” កាន់​តែ​ខិត​ជិត​មក​ដល់ ដោយ​វត្តមាន​​របស់​ពួកគេ​ នឹង​ត្រូវ​បង្ហាញ​ខ្លួន​នៅ​ល្ងាច​ថ្ងៃ​ទី ១២ ខែ​កញ្ញា​នេះ វេលា​ម៉ោង ៨ យប់ (​ម៉ោង​ក្នុង​តំបន់)។

កាល​ពី​ថ្ងៃ​ទី ១១ ខែ​កញ្ញា​ កម្មវិធី "America's Got Talent” បាន​បញ្ចប់​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រាត់​សម្រាប់​សប្ដាហ៍​ទី ២។ បេក្ខជន​ដែល​នឹង​អាច​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នោះ នឹង​ត្រូវ​ប្រកាស​ឈ្មោះ​នៅ​ភាគ​បន្ទាប់​នៅ​ល្ងាច​ថ្ងៃ​នេះ ដែល​ត្រូវ​នឹង​ថ្ងៃ​ ក្រុម​ចម្រៀង BTS ធ្វើ​​ការ​ប្រគំ​តន្ត្រី​ជា​ពិសេស​សម្រាប់​អបអរ​បេក្ខជន​ដែល​បាន​ជាប់​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។​

ជា​ការ​សម​ទុក​មុន ពិធី​ការិនី​ប្រចាំ​កម្មវិធី “America's Got Talent” Tyra Banks បាន​ធ្វើ​ការ​ជួប​ជាមួយ​ក្រុម BTS នៅ​ក្រោយ​ឆាក និង​បាន​រៀន​ក្បាច់​រាំ​ខ្លះ​ពី​បទ "IDOL” យ៉ាង​សប្បាយ​រីករាយ​ជា​ខ្លាំង៕​

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ អន សុភក្ត្រា