មិនត្រឹមតែវះកាត់កែមុខមាត់ទេ តារាច្រើនរូបនេះប្ដូរទាំងឈ្មោះ មានខ្លះកែទាំងភេទថែមទៀត

  • 2018-09-12 07:23:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​ចូល​ប្រឡូក​សិល្បៈ​​តារា​មួយ​ចំនួន​តែង​តែ​​ប្ដូរ​ឈ្មោះ​កំណើត​ចេញ​ហើយ​ដាក់​នាម​ថ្មី​​ដើម្បី​ឲ្យ​ងាយ​ស្រួល​​ហៅ នឹង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​មជ្ឈដ្ឋាន​នៅ​ជុំវិញ​ខ្លួន។ ជាក់​ស្ដែង​តារា​សម្ដែង​ប៉ុន្មាន​រូប​នេះ​​បន្ទាប់​​ពី​មាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ក្នុង​វិថី​សិល្បៈ​ហើយ​នោះ​ ពួក​គេ​បាន​ទៅ​វះកាត់​កែ​កុន​មុខ​មាត់​បន្ថែម​ទៀត​ដើម្បី​​​សម្រេច​ក្ដី​បំណង​ មាន​ខ្លះ​ទៅ​វះកាត់​កែ​ភេទ​ក៏​មាន។

១/ តារា​សម្ដែង​សិច​ស៊ី បេនី យ៉ាំង មាន​ឈ្មោះ​ពិត​ លី សុគន្ធធារី បាន​ប្ដូរ​ឈ្មោះ​មក បេនី យ៉ាំង នៅ​ពេល​​នាង ចាប់​ផ្ដើម​ចូល​ប្រឡូក​សិល្បៈ​មុន​ដំបូង។ ក្រៅ​ពី​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេង​ក្នុង​​អាជីព​សម្ដែង​​ស្រី​ស្អាត​រូប​នេះ​ថែម​ទាំង​ទៅ​វះកាត់​កែកុន​ច្រមុះ និង​ត្របក​ភ្នែក​នៅ​ប្រទេស​ថៃ​ ​​ជា​ច្រើន​លើក​ ដើម្បី​​​សម្រេច​បាន​នូវ​សម្រស់​ថ្មី​ដែល​ខ្លួន​ប៉ង​ប្រាថ្នា។

២/ ភេទ​ទី៣ ប៉ុបពី មាន​ឈ្មោះ​ពិត​ លៀង សុធា។ ប៉ុន្តែ​ឈ្មោះ​នេះ​ត្រូវ​បាន​ប្ដូរ​មក​ ប៉ុបពី វិញ​បន្ទាប់​​​ពី​នាង ចាប់​ផ្ដើម​លេច​មុខ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ធ្វើ​ឲ្យ​មហា​ជន​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ​ស្គាល់​ភេទ​ទី៣​រូប​នេះ​ទូទាំង​ប្រទេស។ ភាព​ល្បី​ល្បាញ​នេះ​បាន​ធ្វើ​ឲ្យ​ ប៉ុបពី មាន​ប្រាក់​គ្រប់​គ្រាន់​ដើម្បី​​​សម្រេច​ក្ដី​បំណង​ទៅ​វះកាត់​ប្ដូរ​ភេទ​នៅ​ថៃ​​ពី​ប្រុស​មក​ស្រី​វិញ។ ក្រោយ​ពី​វះកាត់​ប្ដូរ​ភេទ​រួច​តួ​​អង្គ​ក្នុង​រឿង​"គូស្នេហ៍​បម្រុង" មិន​ពេញ​ចិត្ត​លើ​ខ្លួន​ឯង​ក៏​សម្រេច​ទៅ​​កែកុន​ដើម​ទ្រូង​ និង​មុខ​មាត់​បន្ថែម​ទៀត។

៣/ បើ​និយាយ​​ពី​ ដេនី ក្វាន់ វិញ​មាន​ឈ្មោះ​ពិត ជួន កាប៉ាន់ តែ​ឈ្មោះ​នេះ​ត្រូវ​បាន​ប្ដូរ​មក​​ ដេនី ក្វាន់ វិញ​​បន្ទាប់​ពី​នាង ឡើង​មក​ភ្នំពេញ​ជា​មួយ​បង​ស្រី​​ដើម្បី​ប្រឡូក​​ក្នុង​វិថី​សិល្បៈ​ និង​ការ​ងារ​រក​ស៊ី​ជាមួយ​បង​ស្រី។ បន្ថែម​ពី​នេះ​ក្រៅ​ពី​ប្ដូរ​ឈ្មោះ​ហើយ​នោះ ដេនី ក្វាន់ បាន​ទៅ​វះកាត់​កែកុន​ផ្ទៃមុខ​បន្ថែម​​ដើម្បី​​នៅ​ឯ​ប្រទេស​ថៃ ដើម្បី​​ឲ្យ​​តារា​សម្ដែង​ថៃ  Kwan Usamanee ។

៤/ ងាក​មក​ចាប់​អារម្មណ៍​អ្នក​នាង ចោម ច័ន្ទ វិញ​មាន​ឈ្មោះ​ពិត​ ជូន សាអែម បាន​ប្ដូរ​មក​ឈ្មោះ​ ចោម ច័ន្ទ បន្ទាប់​ពី​ចាក​ចេញ​ពី​ស្រុក​កំណើត​ឯ​ខេត្ត​ព្រះវិហារ មក​រក​ការ​ងារ​ធ្វើ​នៅ​ទីក្រុង​ភ្នំពេញ។ បន្ទាប់​ពី​ឈ្មោះ​នាង ត្រូវ​បាន​មហា​ជន​ស្គាល់​ពាស​ពេញ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ហ្វេស​ប៊ុក​រួច​មក ស្រី​ស្អាត​ដើម​ទ្រូង​ដូច​ស្រី​អឺរ៉ុប​នេះ​ បាន​ទៅ​វះកាត់​កែកុន​មុខ​មាត់​បន្ថែម​ដើម្បី​​សម្រេច​ក្ដី​បំណង​ឲ្យ​ដូច​តុក្កតា៕​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម