Robinho ទម្លាយ​​មូលហេតុ​ដែល​ខ្លួន​​ចង់​ទៅ​ Chelsea តែ​​ Real បែរ​លក់​ឲ្យ​ City

  • 2018-09-12 08:23:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិល​ទៅ​អំឡុង​ឆ្នាំ​២០០៥ ដល់​​២០០៨​ Robinho គឺ​ជា​តារា​បាល់ទាត់​មួយ​រូប​ដ៏​លេច​ធ្លោ​នៅ​ Real Madrid ពិសេស​គឺ​បច្ចេកទេស​បណ្ដើរ​បាល់​ និង​ស៊ុត​ច្បាស់​ៗ​របស់​គេ​មិន​ចាញ់​ Ronaldinho។​

៣​ឆ្នាំ​នៅ​ទឹកដី​អេស្ប៉ាញ ​រាត្រី​ទឹក​ឃ្មុំ​របស់​កីឡាករ​សាំបា​រូប​នេះ​បាន​ឈាន​ដល់​ទី​បញ្ចប់​ហើយ​ត្រូវ​ចាកចេញ​ទៅ​លេង​នៅ​ Manchester City យ៉ាង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ក្នុង​ឆ្នាំ​២០០៨។​ មែនទែន​ទៅ​ពេល​នោះ​ Robinho គឺ​រំពឹង​ទៅ​ចូល​រួម​ជាមួយ​លោក Scolari ជនជាតិ​ប្រេស៊ីល​ដែល​កំពុង​ដឹកនាំ​ Chelsea ឯណោះ​ទេ​តែ​មាន​បញ្ហា​មួយ​ចំនួន​បាន​កើត​ឡើង​រារាំង​ដល់​ការ​ផ្ទេរ​។​

Robinho បង្ហើប​ថា​ Real Madrid បាន​ប្ដូរ​ចិត្ត​លក់​ខ្លួន​ឲ្យ​ទៅ​ Man City បន្ទាប់​ពី​ខឹង​ Chelsea ដែល​បោះ​អាវ​មាន​ឈ្មោះ​ និង​លេខ​របស់​គេ​លក់​ព្រោងព្រាយ​បើ​ទោះ​ជា​ការ​ចរចា​​មិន​ទាន់​សម្រេច​១០០%​ក៏​ដោយ។​ យ៉ាង​ណា​កីឡាករ​វ័យ​៣៤​ឆ្នាំ​រូប​នេះ​មិន​បាន​ស្ដាយ​ក្រោយ​ឡើយ​​ដែល​ទៅ​លេង​នៅ​ City រយៈ​ពេល​ជិត​​២​ឆ្នាំ​។​

"ខ្ញុំ​បាន​លេង​នៅ​ក្លឹប​ដ៏​អស្ចារ្យ​ ហើយ​ពួកគេ​ (City) បាន​ស្វាគមន៍​ខ្ញុំ​យ៉ាង​ល្អ​បំផុត។​ ខ្ញុំ​មាន​ពេល​វេលា​១​ឆ្នាំ​កន្លះ​ដ៏​រីករាយ​នៅ​ទីក្រុង​ Manchester"។ Robinho និយាយ​ដូច្នេះ៕

ប្រភព៖ Marca   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទថ្មី