​មក​ដឹង​មូល​ហេតុ​​គេ​អាច​រក​ឃើញ​រូបរាង​ផ្លូវ​ការ​ iPhone Xs

  • 2018-09-12 08:30:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់​គ្នា​បាន​ដឹង​ហើយ​ថា 9to5Mac ជា​​វិបសាយ​​មួយ​ដែល​បាន​បង្ហាញ​រូបរាង​ផ្លូវ​ការ​របស់​ iPhone Xs ដែល​ Apple ប្រើ​ដើម្បី​ផ្សាយ​លើ​វិបសាយ​របស់​ខ្លួន។ មុន​ការ​ប្រកាស​ចេញ​ iPhone ផ្លូវ​ការ​ វិបសាយ​នេះ​បាន​រៀប​រាប់​ពី​វិធី​ដែល​ខ្លួន​អាច​យក​រូបភាព​នេះ​បាន។

Guilherme Rambo ដែល​ធ្វើ​ការ​ឲ្យ​វិបសាយ​ 9to5Mac បាន​​រៀប​រាប់​ថា​​រូបភាព​នេះ​ បាន​មក​ពី​​វិបសាយ​របស់​ Apple ដែល​​មាន​សង្ខេប​ពី​ផលិតផល​​ដែល​ខ្លួន​បាន​ប្រកាស​ក្នុង​កម្មវិធី។ Guilherme បាន​ប្រើ​ប្រាស់​នូវ​អាសយដ្ឋាន​វិបសាយ​ដែល​ Apple ប្រើ​សម្រាប់​កម្មវិធី​មុន​ ហើយ​ធ្វើ​ការ​ទស្សន៍ទាយ​ពី​ឈ្មោះ​​ផលិតផល​ថ្មី។ ជា​សំណាង​ល្អ​គេ​អាច​ទស្សន៍ទាយ​ត្រូវ​ពី​ឈ្មោះ iPhone Xs និង​យក​បាន​រូបរាង​ Apple Watch ស៊េរី​ថ្មី​ទៀត​ផង។

ពេល​ដែល​រូបភាព​ផ្លូវ​ការ​បាន​ចេញ​ផ្សាយ​ភ្លាម​ Apple ក៏​បាន​ធ្វើ​ការ​ប៉ះប៉ូវ​នូវ​ចន្លោះ​ប្រហោង​នេះ​ភ្លាមៗ​ផង​ដែរ។ ខាង​ក្រោម​នេះ​ជា​ឧទាហរណ៍​នៃ​វិបសាយ​សង្ខេប​ពី​ផលិតផល​​ដែល​ប្រកាស​ក្នុង​កម្មវិធី​របស់​ Apple ៖

រំលឹក​ថា​យប់​ម៉ោង​ ១២ ថ្ងៃ​នេះ​ Apple នឹង​​ចាប់​ផ្ដើម​កម្មវិធី​ប្រកាស​ចេញ​ផលិត​​ផល​ថ្មី​ប្រចាំ​ឆ្នាំ ដែល​គេ​រំពឹង​ថា​នឹង​មាន​វត្តមាន​ផលិតផល​ថ្មីៗ​ជា​ច្រើន​រួមមាន iPhone បី​ម៉ូដែល, Apple Watch, AirPod និង​ iPad ជា​ដើម៕​​​​​​

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង