ស្តេច​ហ្គេម PUBG រង​ការ​បាញ់​គំរាមកំហែង​ពិតៗ អំឡុង​ផ្សាយ​ផ្ទាល់​វីដេអូហ្គេម

  • 2018-09-12 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​និយម​ទស្សនា​​ការ​ផ្សាយ​ផ្ទាល់​វីដេអូ​ហ្គេម Call of Duty និង PlayerUnknown's Battlegrounds (PUBG) នៅ​លើ Twitch ប្រាកដ​ជា​ស្គាល់​ជើង​ខ្លាំង Dr.DisRespect ដែល​មាន​ឈ្មោះ​ពិត Guy Beahm។ ថ្មីៗ​នេះ​លោក​ជួប​ហេតុការណ៍​អាក្រក់​មួយ ដោយ​មាន​ជន​ខិលខូច​ប្រើ​អាវុធ​ពិត​ប្រាកដ​បាញ់​ប្រហារ​សំដៅ​មក​បរិវេណ​គេហដ្ឋាន​របស់​លោក អំឡុង​ការ​ផ្សាយ​ផ្ទាល់​វីដេអូ​ហ្គេម Call of Duty: Black Out។

ឆ្លើយ​តប​ជាមួយ​អ្នក​ទស្សនា​លើ Twitch ក្រោយ​លឺ​សំឡេង​ស្នូរ​កាំភ្លើង លោក​បញ្ជាក់​ទាំង​ខឹងសម្បា​ថា៖ "ខ្ញុំ​ចាំ​បាច់​ត្រូវ​បញ្ចប់​ការ​ផ្សាយ​ផ្ទាល់​ឥឡូវ​នេះ ព្រោះ​មាន​នរណា​ម្នាក់​ប្រើ​កាំភ្លើង​បាញ់​បំបែក​កញ្ចក់​បង្អួច​នៅ​ជាន់​លើ​នៃ​ផ្ទះ​របស់​ខ្ញុំ ហើយ​នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដោយ​កាល​ពី​ម្សិលមិញ​ក៏​មាន​ហេតុការណ៍​បែប​នេះ​កើត​ឡើង​ដូច​គ្នា"។

ប្រភព៖ Cnet   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម