ក្តៅ! សល់​ប៉ុន្មាន​ម៉ោង​ទៀត​ប្រកាស Apple ជ្រុល​ដៃ​បង្ហាញ​ឈ្មោះ iPhone ជំនាន់​ថ្មី ៣ ម៉ូឌែល​ខ្ទេចគ្មានសល់

  • 2018-09-12 13:16:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភព​ពី​សារព័ត៌មាន ATH បាន​រក​ឃើញ​កូដ​ឯកសារ XML មាន​ទម្លាយ​ឈ្មោះ iPhone សេរ៊ី​ថ្មី ៣ ម៉ូឌែល​ដោយ​រួម​មាន iPhone XS/XS Max និង XR លើ​គេហទំព័រ​ផ្លូវការ Apple.com មុន​ការ​ប្រកាស​ធ្វើ​ឡើង​នា​ម៉ោង ១២ រំលង​អធ្រាត្រ​យប់​នេះ។

ឯកសារ XML ដដែល​ក៏​បង្ហើប​ពី​ផលិតផល​ថ្មី​នៃ​នាឡិកា Apple Watch Sereis 4 មាន​ប្រភេទ​ខ្សែ ៤០ ម.ម និង ៤៤ ម.ម (Apple Watch បច្ចុប្បន្ន​មាន​ត្រឹម ៣៨ ម.ម និង ៤២ ម.ម)។ បន្ថែម​ពី​នេះ​ក៏​លេច​ចេញ​នូវ Case ថ្មី​ប៉ុន្មាន​ម៉ូឌែល​ស្វាគមន៍ iPhone XS/XS Max ដោយ​ប្រភេទ​ស៊ីលីកូន​ ស្បែក មាន​ជម្រើស​ពណ៌ ខៀវ​ងងឹត, ស, ខ្មៅ, ប្រាក់ និង Product RED​ ជា​ដើម ប៉ុន្តែ​គ្មាន​សម្រាប់ iPhone XR ឡើយ។

រំឭក​ថា​តាម​ចចាមអារ៉ាម​នៃ​លក្ខណៈ សម្បត្តិ​ម៉ាស៊ីន iPhone សេរ៊ី​ឆ្នាំ ២០១៨ មាន​ទំហំ​អេក្រង់ ៥,៨ អ៊ីញ និង ៦,៥ អ៊ីញ​បំពាក់​អេក្រង់​តម្លៃ​ខ្ពស់ OLED ផ្សំ​នឹង​ធុន​ទាប LCD មួយ​ម៉ូឌែល​ទៀត​ទំហំ ៦,១ អ៊ីញ ដោយ​ក្រៅ​ពី​ iPhone ក៏​ទំនង​ជា​មាន iPad, AirPod នឹង​ការ​ចេញ​ផ្សាយ​ពី​ប្រព័ន្ធ​ប្រតិបត្តិ​ជំនាន់​ថ្មី​ជា​សាធារណៈ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ theverge   ប្រែ​សម្រួល៖ កៅ រក្សា