សម្តេច​ ហ៊ុន សែន ផ្តល់​អាហារូបករណ៍ ៥ កន្លែង​នៅ​សាកល​វិទ្យា​ល័យ​ AUPP

  • 2018-09-13 02:05:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​រដ្ឋ​ម​ន្ត្រី​កម្ពុជា សម្តេច ហ៊ុន សែន បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៥ កន្លែង​ដល់ សិស្ស​ឆ្នើម​ដែល​ប្រឡង​ជាប់​បាក់​ឌុប ប៉ុន្តែ​ខ្វះ​លទ្ធភាព​បង់ថ្លៃ​សិក្សា សម្រាប់​ការសិក្សា​ថ្នាក់​បរិ​ញ្ញាប​ត្រ​នៅ​សាកល វិទ្យា​ល័យ​អាមេរិកាំង​ភ្នំ​ពេញ (AUPP)​។​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ AUPP កាល​ពី​ថ្ងៃ​ពុធ បាន​ឱ្យ​ដឹងថា​អាហារូបករណ៍ ៥ កន្លែង​សម្រាប់ រយៈពេល​៤​ឆ្នាំ​ពេញ​នឹង​ផ្តល់​ជូន​លើ​ជំនាញ​ទំ​នាក់​ទំ​នង​អន្តរជាតិ​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​២០១៨-២០១៩​។​

AUPP ជា​គ្រឹះស្ថានឧ​ត្ត​ម​សិក្សា​លំ​ដាប់​កំ​ពូ​ល​មួយ​ក្នុង​តំ​បន់​អាស៊ីអាគ្នេយ៍ ដែល​ផ្តល់​នូ​វ​ការ​អប់​រំ​ប្រកបដោយ​គុណភាព​ខ្ពស់​បំ​ផុត​។ សាលា​នេះមាន​កម្មវិធីសិក្សា​យក​សញ្ញាបត្រ​ពីរ សញ្ញាបត្រ​មួយ​ចេញ​ដោយ AUPP និង​មួយ​ទៀត​ចេញ ដោយ​សាកល​វិទ្យា​ល័យ​អារី​ហ្សូ​ណា (University of Arizona) ដែល​មាន​ការ​ទទួលស្គាល់​ជា​សាកល​។​

ដើម្បី​សម្រួល​ដល់​ការ​ទទួល​ព័ត៌មាន​ជាក់លាក់​ស្តី​ពី​ការផ្តល់​អាហារូបករណ៍​ខាងលើ សូម​សិស្ស​ដែល​ប្រឡង​ជាប់​បាក់​ឌុប​ទាំងអស់ មក​ទទួល​ព័ត៌មាន​នៅ AUPP ឬ​នៅ​កា​រិ​យាល័យ​អាហារូបករណ៍​សិស្ស​-​និស្សិត​ក្រីក្រ សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិ​ត្តិ​ព្រឹទ្ធ​បណ្ឌិត ចាប់ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​តទៅ​។​

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទា​ក់ទង​មកកាន់​អាសយដ្ឋាន​៖ ផ្ទះ​លេខ​០៤ ផ្លូវ​លេខ​៥២២ សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ឬ​ទូរ​សព្ទ​លេខ​៖ ០១៦ ៨២២ ៣២៣ / ០១២ ៧៦៥ ៦៨៦​ ៕​

អត្ថបទ៖ ថា ម៉ាលីដា