កុំឲ្យខាតពេលយូរ! នេះសាលាលំដាប់ៗនៅភ្នំពេញផ្ដល់អាហារូបករណ៍១០០% ឥតគិតថ្លៃ

  • 2018-09-13 02:10:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដើម្បី​ឲ្យ​ប្អូន​ៗដែល​ទើប​ប្រឡង​ជាប់​បាក់ឌុប​ក្ដៅៗ ងាយ​ស្រួល​ស្វែងរកដំណឹង​អាហារូបករណ៍​នៅ​កម្ពុជា​ Sabay សូម​ណែនាំ​សាកលវិទ្យាល័យ​ល្បី​ៗ​មួយ​ចំនួន ​ក្នុង​រាជធានី​ភ្នំពេញ  ដែល​ផ្ដល់​អាហារូបករណ៍១០០% ​ដល់​សិស្ស​​គិត​ថ្លៃ។

​​​​ ១. សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​អន្តរជាតិ ( AUPP)

ផ្តល់អាហារូបករណ៍១០០% ចំនួន ៥ កន្លែង ដល់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហើយទទួលបាននិទ្ទេស A និង B។ អាហារូបករណ៍សម្រាប់​ជំនាញកិច្ចការសាកល (Global Affairs) និង ១ កន្លែង លើជំនាញច្បាប់ (មុខវិជ្ជាសញ្ញាបត្រ ១)។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់៖ ទូរសព្ទ: 023 990 023 / 012 266 631 / 012 898 124 និង​អាស័យដ្ឋាន៖ អគារលេ278H ភូមិក្រោលគោ ផ្លូវ 201R សង្កាត់គីឡូលេខ 6 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

២. សាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ

ផ្ដល់អាហារូបករណ៍ ១០០% ចំនួន​ ៥កន្លែង បញ្ជាក់៖ អាហារូបករណ៍​នេះ​ សម្រាប់​សិស្ស​តាម​បណ្ដាខេត្ត ​អាច​ទំនាក់ទំនង​ដាក់​ពាក្យ​ទៅ​ក្រុម​សហភាពសហព័ន្ធ​យុវជនកម្ពុជា ​នៅមន្ទីរអប់រំខេត្តខេត្ត ដូចខាងក្រោម៖

  • ខេត្តព្រៃវែង​ លោក ប៉ាវ សុធី​ ០៩៧ ៧៧៧ ៨៨០៣/ ០៩៥ ២៦៦ ៣៦៦
  • ខេត្តបាត់ដំបង លោក យី សុងគី ០១២ ៣៨៥ ៣៧៧
  • ខេត្តបន្ទាយមានជ័យ អ្នកស្រី ឈួន ផាណា ០១២ ៥៨៩ ៤៦៨ /០៦០ ៥០៥ ៦៦៦។ គួរជម្រាបថា ឈប់ទទួលពាក្យនៅថ្ងៃ​ទី​ ២៥ តុលា ២០១៨។

៣. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៃសាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​

អាហារូបករណ៍ ១០០% កម្រិត​បរិញ្ញាបត្ររង​វិស្វកម្ម​ ចំនួន ៦០កន្លែង​ សូមក្នុង​សេចក្ដីប្រកាស​ខាងក្រោម

៤ .សាកលវិទ្យាល័យ​កម្ពុជា

អាហារូបករណ៍១០០% ចំនួន ១០០០កន្លែង សម្រាប់កម្មវិធីថ្នាក់បរិញ្ញាបត្រគ្រប់មហាវិទ្យាល័យទាំងអស់ សម្រាប់តែសិស្សដែលប្រលងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨ ​និង​សិស្សប្រលងជាប់មធ្យមសិក្សាទុតិយភូមិគ្រប់ឆ្នាំសិក្សា អាចប្រលងយកអាហារូបករណ៍ ១០០% បានតែនៅក្នុងមហាវិទ្យាល័យព័ត៌មាន និងគមនាគមន៍ និងសាលាសិល្បៈច្នៃប្រឌិតតែប៉ុណ្ណោះ។

កំណត់សម្គាល់៖ ថ្ងៃទទួលពាក្យប្រលងអាហារូបករណ៍ចុងក្រោយនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ ថ្ងៃប្រលង ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ២០១៨ ថ្ងៃប្រកាសលទ្ធផល ១៣ តុលា ឆ្នាំ២០១៨។ មុខវិជ្ជាប្រលងអាហារូបករណ៍ ភាសាអង់គ្លេស និងចំណេះដឹងទូទៅ។ 

៥. សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា

អាហារូបករណ៍​ ៥០ កន្លែង សម្រាប់​សិស្ស​ប្រឡង​ជាប់​បាក់ឌុប​ជាស្ថាពរ​ អាច​ទៅ​ប្រឡង​យក​អាហារូបករណ៍​តាម​កម្រិត​សមត្ថភាព​។ ការ​ប្រឡង​នៅ​ថ្ងៃ​ទី ១៨ ឬ ៣០ តុលា ២០១៨។

គួរ​បញ្ជាក់ថា រាល់​ការ​ដាក់​ពាក្យ​អាហារូបករណ៍​ទាំង​​ ត្រូវ​ភ្ជាប់​ជាមួយ​ការ​ថត​ចម្លង​អត្តសញ្ញាណបណ្ណ​ សៀវភៅ​គ្រួសារ និង​សញ្ញាបត្រ​បណ្ដោះ​អាសន្ន​មធ្យមសិក្សា​ទុតិយភូមិ។​​

អត្ថបទ៖ ស៊ិន សាវ៉េត