អេស្ប៉ាញ​ចង់​​ធ្វើ​ម្ចាស់​ផ្ទះ​ Euro ឆ្នាំ​២០២៨​

  • 2018-09-13 03:11:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អេស្ប៉ាញ​មាន​គម្រោង​ដេញ​ថ្លៃ​ធ្វើ​ម្ចាស់​ផ្ទះ​ពាន​ទ្វីប​អឺរ៉ុប​ Euro ឆ្នាំ​២០២៨ ក្រោយ​មាន​កិច្ច​ប្រជុំ​សំខាន់​មួយ​រវាង​មនុស្ស​សំខាន់​របស់​ប្រទេស​នេះ​បាន​កើត​ឡើង​។

លោក​ Pedro Sanchez ជា​នាយករដ្ឋមន្ត្រី​ និង​ Luis Rubiales ប្រធាន​សហព័ន្ធ​របស់​អេស្ប៉ាញ​បាន​ជួប​ពិភាក្សា​ជាមួយ​ប្រមុខ​ FIFA លោក​ Gianni Infantino នៅ​ទីក្រុង​ម៉ាឌ្រីដ​ពី​លទ្ធភាព​ដែល​អាច​ជំរុញ​ឲ្យ​អេស្ប៉ាញ​អាច​សម្រេច​បំណង​របស់​ពួកគេ។​

ប្រទេស​អេស្ប៉ាញ​ខកខាន​ធ្វើ​ម្ចាស់​ផ្ទះ​ពាន​រង្វាន់​ធំៗ​ចាប់​តាំង​ពី​ឆ្នាំ​១៩៨២​មក គិត​មក​ទល់​ពេល​នេះ​គឺ​រយៈ​ពេល​៣៦​ឆ្នាំ​ហើយ​។ ព័រទុយហ្គាល់​ដែល​ជា​ប្រទេស​ខ្លាំង​មួយ​នៅ​អឺរ៉ុប​ក៏​ចាប់​អារម្មណ៍​ការ​ធ្វើ​ម្ចាស់​ផ្ទះ​ Euro ២០២៨​នេះ​ដែរ។​

សម្រាប់​ World Cup ឆ្នាំ​២០៣០​ អេស្ប៉ាញ​ក៏​មាន​ចំណាប់​អារម្មណ៍​ដូចគ្នា​ តែ​ហាក់​ពិបាក​ក្នុង​ការ​ប្រជែង​ក្រោយ​មាន​ប្រទេស​ជា​ច្រើន​ដេញ​ថ្លៃ​ក្នុង​នោះ​ អ៊ុយរ៉ាហ្គាយ, អាហ្សង់ទីន​ និង​ប៉ារ៉ាហ្គាយ​បាន​ដាក់​ជា​បេក្ខភាព​ធ្វើ​ម្ចាស់​ផ្ទះ​៣​ប្រទេស​រួម​គ្នា​តែ​ម្ដង៕

ប្រភព៖ Marca   ប្រែសម្រួល៖ វីរ័ត្ន