ស្រី​ស្អាត សម សុជាត្តារ៍ បញ្ចេញ​រូប​សាក់​ចន្លោះ​ដើម​ទ្រូង​ទាំង​គូ ធ្វើ​ឲ្យ​ទស្សនិកជន​បើក​ភ្នែក​ធំៗ

  • 2018-09-13 03:17:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​សិចស៊ី​របស់​ទស្សនាវដ្ដី​ប្រជាប្រិយ សម សុជាត្តារ៍ បាន​ធ្វើ​អ្នក​គាំទ្រ​នាង ពិសេស​ប្រិយមិត្ត​លើ​បណ្ដាញសង្គម​បើក​ភ្នែក​ធំៗ ក្រោយ​ពី​នាង​បាន​បញ្ចេញ​រូប​មួយ​សន្លឹកបង្ហាញ​ពី​ស្នាម​សាក់​នៅ​ចម្លោះ​ដើមទ្រូង​មូលក្បំ​មួយ​សន្លឹក។

ក្រោយ​ឃើញ​រូប​បែប​សិល្បៈសិចស៊ី ប្រិយមិត្ត​មួយ​ចំនួន​បាន​សរសើរ​ថា​ស្អាត ក្នុង​ពេល​ដែល​អ្នក​ខ្លះ​ទៀត​ក្នុង​ចំណោម​នោះ បាន​យល់​ថា នោះ​ជា​រូប​សាក់​នៅ​លើ​ដើម​ទ្រូង​នាង ដោយ​សារ​តែ​ជា​រឿយ​ៗ នាង​និយម​បង្ហោះ​រូប​ដែល​បង្ហាញ​ឲ្យ​ឃើញ​ដើម​ទ្រូង​របស់​នាង។ យ៉ាងណា សុជាត្តារ៍ បញ្ជាក់​ថា នោះ មិន​មែន​រូបភាព​ពិត​ប្រាកដ​របស់​នាង​ទេ។

តារា​ស្រី​រូប​នេះ បញ្ជាក់​ថា នាង​ពិត​ជា​ស្រឡាញ់​រូប​សាក់​ខាង​លើ​ខ្លាំង ប៉ុន្តែ​យ៉ាង​ណា នាង​មិន​ទាន់​សម្រេច​ចិត្ត​ច្បាស់​នៅ​ឡើយ ថា​ចាក់ ឬ​មិន​ចាក់ ត្បិត​ថា នាង​ជា​មនុស្ស​ខ្លាច​ឈឺ​បំផុត។ “មិន​មែន​រូប​ខ្ញុំ​ទេ រូប​គេ​តើ​បង...ស្រឡាញ់​ហើយ​តែ​មិន​ហ៊ាន ចិត្ត​មិន​ដាច់​ទេ​បង​អ្ហើយ!"។

ដោយ​សារ​តែ​បែប​នេះ តារា​សម្ដែង និង​ម៉ូដែល​ខាង​លើ បញ្ជាក់​ទៀត​ថា មក​ទល់​បច្ចុប្បន្ន នៅ​លើ​ដង​ខ្លួន​របស់​នាង​ទាំង​មូល មិន​ទាន់​មាន​កន្លែង​ណា មាន​ស្នាម​សាក់​នៅ​ឡើយ បើ​ទោះ​ជា​នាង​ស្រឡាញ់​សិល្បៈ​ស្នាមសាក់​នេះ​ក៏​ដោយ។

សម សុជាត្តារ៍ គឺ​ជា​តារា​សម្ដែង និង​ម៉ូដែល ហើយ​នាង​បាន​ប្រឡូក​សិល្បៈ​តាំង​ឆ្នាំ ២០០៦ រហូត​ដល់​ឆ្នាំ ២០១២ នាង​បាន​ផ្អាក​មួយ​រយៈ ទើប​តែ​លេច​មុខ​វិញ​កាល​ពី​ជាង​១​ឆ្នាំ​មុន​នេះ។ កាល​ពី​ឆ្នាំ ២០០៧ នាង​បាន​ជាប់​ជា​កំពូល​តារា​សិចស៊ី​របស់​ទស្សនាវដ្តី​ប្រជាប្រិយ។ ដូច្នេះ​ហើយ បន្ទាប់​ពី​លេច​មុខ​ក្នុង​សិល្បៈ​វិញ នាង​នៅ​តែ​បញ្ចេញ​ភាព​សិចស៊ី តាម​រយៈ​រូបភាព​បង្ហាញ​ដើមទ្រូង​ទ្រលុកទ្រលន់។

រូបនាង​នានា រមែង​មាន​ការ​ចោទសួរ ពី​ចំណុច​លេច​ធ្លោរ​(ដើមទ្រូង)​លើ​រាងកាយ​របស់​នាង។ ចំពោះ​បញ្ហា​នេះ សាមី​ខ្លួន​ក៏​បាន​បក​ស្រាយ​ម្ដង​ជា​ពីរ​ដង​ដែរ​ថា អ្វី​ដែល​ប្រិយមិត្ត​បាន​មើល​ឃើញ គឺ​ជា​អំណោយ​ផល​ពី​ធម្មជាតិ​សុទ្ធសាធ មិន​មាន​វះកាត់​ពង្រីកពង្រួម​អ្វី​ឡើយ៕

អត្ថបទ៖ ទារិកា