ឡុង​ សំណាង​ លុយ​ខ្សែក្រវាត់​នេះ​ អាច​ទិញ​ដី​បាន​កន្លះ​ហិតា​ដែរ​

  • 2018-09-13 06:50:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 8

ចន្លោះមិនឃើញ

អតីតអ្នក​ប្រដាល់​ជម្រើស​ជាតិ​គុន​ខ្មែរ​ ឡុង​ សំណាង​ ប្រាក់​រង្វាន់​ខ្សែក្រវាត់​ ២០​លាន​រៀល​នេះ​ បើ​គិត​ទៅ​អាច​ទិញ​ដី​ចម្ការ​បាន​ប្រហែល​កន្លះ​ហិតា​នៅ​ឯ​ស្រុក​កំណើត​ក្នុង​ខេត្ត​ត្បូងឃ្មុំ។​

កីឡាករ ឡុង សំណាង

កូន​សិស្ស​លោក​ ឡុង​ សាលវ័ន្ត​ខាង​លើ​ប្រាប់​ឲ្យ​ដឹង​ថា​ ប្រាក់​រង្វាន់​ខ្សែក្រវាត់​ទី១​ របស់​ខ្លួន​ចំនួន​ ២០​លាន​រៀល​នេះ ​យក​ទៅ​ជួយ​ផ្គត់ផ្គង់​ជីវភាព​ក្រុម​គ្រួសារ​ ហើយ​ប្រសិន​បើ​មាន​គេ​លក់​ដី​ស្រែ​ចម្ការ​នៅ​ឯ​ស្រុក​កំណើត​នោះ​ នឹង​យក​ទៅ​ទិញ។​ ព្រោះ​អី​ចង់​ទិញ​ដី​សម្រាប់​ខ្លួន​ឯង​ ដើម្បី​ទុក​ធ្វើ​ស្រែ​ ឬ​ចម្ការ​នៅ​ពេល​ខាង​មុខ។​

ឡុង សំណាង ពេលឈ្នះខ្សែក្រវាត់

ឡុង​ សំណាង​ ជា​កូន​សិស្ស​លោក​គ្រូ​ ឡុង​ សាលវ័ន្ត​ និង​អតីត​កីឡាករ​ជម្រើស​ជាតិ​ប្រដាល់​គុន​ខ្មែរ​ផង​ដែរ។​ ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ខ្សែក្រវាត់​ Wurkz​ ទម្ងន់​ ៦៣,៥​គីឡូក្រាម​ កាល​ពី​ថ្ងៃ​អាទិត្យ​មុន​នេះ​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​ឈ្នះ​ពិន្ទុ​កីឡាករ​ថៃ​ ពិក​ ធៀង​ ដោយ​ពិន្ទុ។​ គ្រង​ខ្សែក្រវាត់​ និង​ទឹក​ប្រាក់​ចំនួន​ ២០​លាន​រៀល៕​

វីដេអូ៖


អត្ថបទ៖ នួន ស៊ីណា​