ប្រៀបធៀបឲ្យអស់សង្ស័យ iPhone ថ្មី និងចាស់ ខុសគ្នាត្រង់ណាខ្លះ មើលឲ្យច្បាស់ ចាំទិញតាមក្រោយក៏បានដែរ
- 2018-09-13 04:44:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រៀបធៀបឲ្យអស់សង្ស័យ iPhone ថ្មី និងចាស់ ខុសគ្នាត្រង់ណាខ្លះ មើលឲ្យច្បាស់ ចាំទិញតាមក្រោយក៏បានដែរ
ចន្លោះមិនឃើញ
Apple បានប្រកាសចេញជាផ្លូវការ នូវ iPhone ស៊េរីថ្មី ចំនួន ៣ម៉ូដែល គឺ iPhone XS, iPhone XS MAX និង iPhone XR ។ ចំពោះ iPhone XS និង XS MAX ត្រូវបានគេដឹងថា ជាអ្នកស្នងតំណែង iPhone X ដែលត្រូវបានចេញលក់កាលពីចុងឆ្នាំ២០១៧។
ខាងក្រោមនេះជាចំណុចខុសគ្នារវាង iPhone XS/XS MAX ពី iPhone X ដែលអ្នកគួរដឹង៖
ដំណើរការឈីបលឿនជាងមុន៖ iPhone XS/XS MAX បំពាក់ដោយបន្ទះឈីប A12 Bionic ដែលផ្ដល់ល្បឿនលឿនជាងឈីប A11 Bionic របស់ iPhone X ។ ឈីប A12 Bionic មាន CPU ៦ Core (២ Core ស៊ីថ្មតិចជាងមុន ៤០% និង ៤ Core ស៊ីតិចជាងមុន ៥០%)។ ជារួម ឈីប A12 Bionic របស់ iPhone XS/XS MAX ដើរលឿនជា A11 Bionic របស់ iPhone X ក្នុងអត្រា ៥០%។ ចំណុចខ្លាំងមួយទៀត គឺ A12 Bionic មានម៉ាស៊ីន 8 Core ប្រភេទ Neural ដែលដំណើរការលឿនជាងមុន ៩ដង ក្នុងការគាំទ្រដល់មុខងារឆ្លាតវៃ AI និង AR ជាដើម។
កាមេរ៉ា៖ កាមេរ៉ារបស់ iPhone XS/XS MAX អាចចាប់យកពន្លឺនៅទីងងឹត បានប្រសើរជាង iPhone X ប្រហែល ៥០% ជាមួយបច្ចេកវិទ្យា Smart HDR ធ្វើឲ្យការចាប់យករូបភាពកាន់តែងាយស្រួលជាងមុន។
អេក្រង់ OLED ៖ សម្រាប់ iPhone XS គឺមិនមានការប្រហែលរូបរាងពី iPhone X នោះទេ ដោយមានអេក្រង់ ៥,៨អ៊ីញដូចគ្នា។ ដោយឡែក iPhone XS MAX គឺត្រូវបានពង្រីងទំហំពី អេក្រង់ ៥,៨អ៊ីញ មកជា ៦,៥អ៊ីញ។
មុខងារស្កេនមុខ Face ID៖ ជាមួយឈីប A12 មុខងារ Face ID នឹងដំណើរការលឿនជាងមុន ធៀបជាមួយ ឈីប A11 ។
មុខងារមិនជ្រាបទឹក៖ Apple បានអះអាងថា iPhone XS/XS MAX ត្រូវបានបំពាក់មុខងារមិនជ្រាបទឹក IP68 ដែលអាចត្រាំក្នុងទឹក បានជម្រៅ ២ម៉ែត្រ រយៈពេល ៣០នាទី។ ខុសពី iPhone X ដែលប្រើប្រាស់ IP67 ដោយអាចត្រាំក្នុងទឹកបានជម្រៅ ១ម៉ែត្រ រយៈពេល ៣០នាទី។
កម្លាំងថ្ម៖ Apple បានអះអាងថា iPhone XS អាចកាន់ថ្មបានយូរជាង iPhone X ចំនួន ៣០នាទី ខណៈ iPhone XS MAX កាន់ថ្មបានយូរជាងមុន ៩០នាទី។
អង្គផ្ទុកទិន្នន័យ៖ iPhone XS/XS MAX មានជម្រើសអង្គផ្ទុកទិន្នន័យទំហំ ៥១២GB បន្ថែមលើជម្រើស ៦៤GB និង ២៥៦GB ដែលធ្លាប់មានលើ iPhone X ។
ពណ៌៖ iPhone XS/XS MAX មានជម្រើសពណ៌មាស បន្ថែមលើ ពណ៌ ស និងខ្មៅ ដែលធ្លាប់មានលើ iPhone X ។
ស៊ីមកាត៖ បន្ថែមលើការដាក់ស៊ីមកាតធម្មតា iPhone XS/XS MAX មានបំពាក់ e-SIM ដែលជាប់នៅក្នុងទូរសព្ទស្រាប់ (គ្មានរូបរាង)។ ដូច្នេះ iPhone ទាំងពីរម៉ូដែលអាចប្រើប្រាស់ស៊ីម២ បានក្នុងពេលតែមួយ។
ចំណុចមិនត្រូវបានផ្លាស់ប្ដូរ៖