Free! សេវាកម្ម​រក​ជាង​សំណង់​អត់​យក​លុយ ស្រួល ​ចំណេញ​ពេល ធានា​ថា​ពេញចិត្ត

  • 2018-09-13 09:16:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​លំនៅដ្ឋាន ម្ចាស់​គម្រោង​អភិវឌ្ឍន៍​អចល​ន​ទ្រព្យ និង​ជាង​សំណង់​កាន់តែ​ច្រើន​ឡើង ក្នុង​ប្រទេស​កម្ពុជា កំពុង​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​សេវាកម្ម​ផ្គូផ្គង​ជាង​សំ​ណង់​ដោយ​ឥតគិតថ្លៃ​ពី​ក្រុមហ៊ុន SCG។ សេវាកម្ម​​បង្កើត​ឡើង ដើម្បី​​លើកកម្ពស់​លទ្ធភាព​ឲ្យ​កាន់តែ​ទូ​លំ​ទូលាយ​ក្នុង​ការ​ស្វែង​រក​ជាង​សំ​ណង់ និង​សម្ភារៈ​សំណង់​ដែល​មាន​គុណភាព ក៏ដូចជា​ជួយ​បង្កើន​ប្រាក់​ចំណូល​ដល់​ជាង​សំណង់​ខ្មែរ​ផង​ដែរ។

បើ​មាន​​​​គម្រោង​​សាងសង់​លំ​នៅ​ដ្ឋា​ន ឬ​អគារ​ផ្សេងៗ អ្នក​អាច​ចុះឈ្មោះ​នៅ​លើ​កម្មវិធី​អន​ឡាញ​របស់​ក្រុមហ៊ុន។ បន្ទាប់​មក​ក្រុមហ៊ុន​នឹង​ស្វែង​រក​ជាង​សំណង់​ដែល​មាន​គុណវុឌ្ឍិ​ត្រឹមត្រូវ ដែល​អាច​បំពេញ​តាម​លក្ខខណ្ឌ​របស់​ម្ចាស់​គម្រោង​បាន។

សេវាកម្ម​ផ្គូ​ផ្គង​ជាង​សំណង់​នេះ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​បណ្ដុះបណ្ដាល​ជាង​សំ​ណង់ ដែល​ត្រូវ​បាន​ផ្ដួចផ្ដើម​បង្កើត​ឡើង​កាល​ពី​ដើម​ឆ្នាំ ​ដោយ​ក្រុមហ៊ុន SCG ដែល​ជា​ពហុ​សាជីវកម្ម​ឈានមុខ​គេ​នៅ​​តំបន់​អាស៊ាន ក្នុង​គោល​បំណង​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​ផ្នែក​សំណង់ និង​ជួយ​លើកកម្ពស់​វិស័យ​សំណង់​នៅ​ក្នុង​ប្រទេស​កម្ពុជា ទាំង​គុណភាព និង​ភាព​ងាយ​ស្រួល។

លោក សយ សុខ​ហេង ដែល​កំពុង​សាងសង់​លំនៅដ្ឋាន​របស់​ខ្លួន​ក្នុង​ខេត្ត​សៀមរាប បាន​ថ្លែង​ថា៖ "ខ្ញុំ​គិត​ថា វា​ងាយស្រួល ដោយ​យើង​មិន​ចាំ​បាច់​ទៅ​ស្វែង​រក​ជាង​នៅ​ទី​ណា​។ និយាយ​ទៅ គឺ​ងាយ​បំផុតពេល​ដែល​យើង​ទាក់ទង​ទៅ គេ​មក​ជួប​ជាមួយ​យើង ហើយ​យើង​ប្រាប់​ពី​គម្រោង​ឲ្យ​គេ​ដឹង ហើយ​គេ​ផ្ដល់​តម្លៃ​ឲ្យ​យើង តើ​យើង​អាច​ទទួល​បាន​ដែរ​ឬ​អត់"។

ឯ​អ្នកម៉ៅការ​សំណង់ លោក ហុង រ៉ា​យុទ្ធ បាន​និយាយ​ដែរ​ថា៖ "ខ្ញុំ​យល់​ថា កម្មវិធី​នេះ​ជួយ​ពួក​ខ្ញុំ​ច្រើន​មែនទែន ហើយ​ក៏ដូចជា​ជួយ​ក្រុមការងារ​ពួក​ខ្ញុំ​ឲ្យ​មាន​ការងារ​ជាប្រចាំ។ ដូច្នេះ នៅ​ពេល​ដែល​ខ្ញុំ​មាន​សេវាកម្ម​ពី​ខាង SCG មក គឺ​ខ្ញុំ​មាន​ការងារ​ជាប់"។

ម្ចាស់​លំនៅ​ដ្ឋាន និង​ម្ចាស់​គម្រោង​សាងសង់​អចល​ន​ទ្រព្យ​ដែល​កំពុង​ស្វែង​រក​ជាង​សំ​ណង់ អាច​ចុះឈ្មោះ​តាមរយៈ៖​​​​

  • លេខ​ទូរសព្ទ៖ ០៩៥-៩៩៩-៥០០
  • ទំព័រ Facebook៖ SCG Brand
  • វិបសាយ៖ scgbuildingmaterials

អត្ថបទ៖ សុខណា