E'Dawn និង HyunA ទើប​ដឹង​ថាខ្លួន​ត្រូវផលិតកម្មបណ្ដេញចេញ តាម​រយៈបណ្ដាញផ្សព្វផ្សាយ

  • 2018-09-13 08:03:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ដំណឹង​ទាក់ទង​នឹង​ការ​ដែល​ផលិតកម្ម​ Cube បណ្ដេញ​តារា​ចម្រៀង​ ២​នាក់​ គឺ​ HyunA និង​ E'Dawn ចេញ​ បាន​បង្ហោះ​ព្រោងព្រាត​ ហើយ​ពេល​នេះ​បាន​ដឹង​ដល់​សាមី​ខ្លួន​ហើយ។

សេចក្ដី​ប្រកាស​ដក​តារា​ចម្រៀង​ ២​រូបចេញ​ពី​ផលិតកម្ម​ បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ការ​ភ្ញាក់​ផ្អើល​ និង​ស្មាន​មិនដល់​ថា​មាន​រឿង​ដល់​ថ្នាក់​នេះ។ មូលហេតុ​ពីក្រោយ​ ក៏​ដោយសារ​ក្រុម​ហ៊ុន​បញ្ជាក់​ថា​ខ្លួន​អស់​ទំនុក​ចិត្ត​លើ​គូស្នេហ៍​ ១គូ​នេះ​តទៅទៀត​ហើយ ទើប​ឈាន​ដល់​ការសម្រេច​ចុង​ក្រោយ​ បញ្ចប់​កុងត្រា​របស់​ HyunA និង​ E'Dawn ឥត​ស្រណោះ​តែម្ដង។

ភ្លាមៗ​សាមី​ខ្លួន​ទាំង​ ២​ពិត​ជា​មិន​បាន​ជ្រាប​មែន ប៉ុន្តែ​ក្រោយ​មាន​ការ​ផ្សព្វផ្សាយ​ព្រាត​ ទើប​ពួកគេ​បាន​ដឹង​ ហើយ​ភ្ញាក់​ផ្អើល​ និយាយ​លែង​ចេញ។ នេះ​បើ​តាម​ប្រភព​ជិត​ស្និទ្ធ​មួយ​បាន​បង្ហើប។

រម្លឹក​ជា​ថ្មី​ ក្រោយ​អ្នក​ទាំង​ ២​បង្ហាញ​ពី​ទំនាក់​ទំនង​ស្នេហា​ជាមួយ​គ្នា​ មាន​រឿង​រ៉ាវ​ច្រួល​ច្របល់​កើត​ជា​ច្រើន។ កម្មវិធី​មួយ​ចំនួន​ត្រូវ​លុប​ចោល​ ហើយ​មាន​បញ្ហា​ផ្ទៃក្នុង​រហូត​មិនអាច​ដោះស្រាយ​បាន៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី