ក្តៅៗ! G-Devith ប្រកាស​ដើរ​ចេញ​ពី​ហង្ស​មាស ធ្វើ​ជា​តារា​ចម្រៀង​ឯក​រាជ្យ

  • 2018-09-13 08:45:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប៉ុន្មាន​នាទី​មុន​នេះ តារា​ចម្រៀង​ G-Devith បាន​ប្រកាស​​​នៅ​លើ​ Page ​ផ្លូវ​ការ ថា លោក​នឹង​ធ្វើ​ជា​តារា​ចម្រៀង​ឯក​រាជ្យ​វិញ ដែល​នេះ​មាន​ន័យ​ថា លោក​បាន​ដើរ​ចេញ​ពី​ផលិត​កម្ម​ធំ​ជាង​គេ​នៅ​ស្រុក​ខ្មែរ គឺ​ ហង្ស​មាស ដែល​លោក​ធ្លាប់​រួម​ទ្រនំ កន្លង​មក​។​ ​

ម្ចាស់​បទ "​រាំ​ញី​កែង​ជើង​" បាន​សរសេរ​ថា ៖ "ខ្ញុំ​បាន​ចាក​ចេញ​ដោយ​ជំហរ​ជា​អ្នក​ចម្រៀង​ឯក​រាជ្យ ដើម្បី​ផ្លាស់​ប្ដូរ​បទពិសោធន៍​ការងារ​ឆ្ពោះ​ទៅ​កាន់​បទពិសោធន៍​ថ្មី​ដើម្បី​ចែក​រំលែក​ទៅ​កាន់​អ្នក​គាំទ្រ​ជា​ទី​ស្រលាញ់​ទាំង​អស់​គ្នា "។

ចំពោះ​គូ​ស្នេហ៍​របស់​លោក គឺ​កញ្ញា ទេព បូ​ព្រឹក្ស​វិញ បាន​សរសេរ​សារ​លើ​បណ្ដាញ​សង្គម​ថា ៖ "ពួក​យើង​ក៏​នឹង​មាន​អ្វី​ថ្មី​ប្លែក​ឆាប់​ៗ​នេះ​"។ សារ​នេះ ​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​សង្ស័យ​ ថា​ម្ចាស់​​បទ "My សង្សារ" ទំនង​អាច​ដើរ​ចេញ​ពី​ហង្ស​មាស​ ដូច​ម្ចាស់​ចិត្ត​របស់​ខ្លួន​ដែរ បន្ទាប់​ពី​បទ​ចម្រៀង​ "Trap Queen” ត្រូវ​បាន​គេ​ឃើញ​បង្ហោះ​ចូល​ក្នុង Channel YouTube របស់​ G-Devith។ លើស​ពី​នេះ កន្លង​មក តារា​រូប​នេះ​ធ្លាប់​បង្ហោះ​សារ​ម្ដង​រួច​ហើយ​ថា មិន​អាច​ទ្រាំ​បាន​ទៀត​ទេ ព្រោះ​មួយ​ឆ្នាំ​ចេញ​បទ​ចម្រៀង​ឲ្យ​បាង​តែ​មួយ​បែប​នេះ។ ​​​​

ទោះ​យ៉ាង​ណា គេ​នៅ​មិន​ទាន់​ច្បាស់​ថា ​កញ្ញា បូ​ព្រឹក្ស​ គ្រោង​នឹង​ដើរ​ចេញ​ពី​ហង្ស​មាស​ឬ​យ៉ាង​ណា​​នោះ​ទេ ៕

អត្ថបទ៖ លឹម សុនា