លើកនេះ ឥទ្ធិពលព្យុះចំនួន ២ នឹងធ្វើឲ្យកម្ពុជារងជំនន់ទឹកភ្លៀងទូទាំងប្រទេស

  • 2018-09-13 08:55:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ធន​ធាន​ទឹក​ នាមុន​​នេះ​បន្តិច​ បាន​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ឲ្យ​ប្រុង​ប្រយ័ត្ន និង​ថែរក្សា​សុវត្ថិភាព​ ដោយ​ហេតុថា​ កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​ព្យុះ​ដល់​ទៅ​ពីរ​ ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយពីមធ្យមទៅច្រើនទូទាំងប្រទេសចាប់ពីថ្ងៃទី ១៣ ដល់ ១៩ កញ្ញា ​ និងអាចបង្កជាជំនន់ទឹកភ្លៀងនៅតំបន់មួយចំនួន។

រូបតំណាង

​ តាមសេចក្ដីប្រកាសបញ្ជាក់ថា ព្យុះទី ២២ ឈ្មោះថា មង្ឃុត​ ធ្វើដំណើរ​ពី​ភាគខាងជើង​ប្រទេសវៀតណាម នៅថ្ងៃទី ១៧ ​កញ្ញា និងព្យុះទី ២៣ ឈ្មោះថា បារីចាត​ ដែល​រងឥទ្ធិពលពីសមុទ្រចិន​ខាងត្បូង​ ពីកោះហៃណាំ។​ សម្ពាធនេះ នឹង​អូសកាត់អាងទន្លេមេគង្គ និងបន្តឥទ្ធិពលមកលើប្រទេសកម្ពុជា។

អត្ថបទ៖ ស៊ិន សាវ៉េត