ចុះតម្លៃ៥០% ពេញមួយខែហើយអាចឈ្នះ Smartphone កាលីបកប់និងរង្វាន់ច្រើនទៀត

  • 2018-09-13 09:48:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មកដល់ទៀតហើយ! សម្រាប់រដូវវស្សានិងឱកាសបុណ្យភ្ជុំបិណ្ឌនេះផ្សារទំនើប Ratana Plaza នឹងរៀបចំកម្មវិធី RAINING Season ដោយមានទាំងការបញ្ចុះតម្លៃរួមជាមួយកម្មវិធីចាប់ឆ្នោតយករង្វាន់ជាច្រើន។កម្មវិធីនេះ នឹងធ្វើឡើងស្ទើរពេញមួយខែគិតចាប់ពីថ្ងៃ ១៥ កញ្ញា ដល់ ១៥ តុលា ២០១៨ ដោយមានប្រម៉ូសិនពិសេសៗចំនួន ៤ ដូចជា៖

១. ចុះតម្លៃរហូតដល់៥០% តាមហាងជាច្រើន៖ ក្នុងហាងអាហារនានានិងទំនិញនៅផ្សារទំនើប Ratana Plaza កំពុងមានប្រម៉ូសិនដូចជា៖

  • ហាងនាឡិកាRomansonចុះតម្លៃ៣០%
  • ម៉ាស្ទ័រស៊ុគីស៊ុបចុះតម្លៃ ២០%
  • Sakura Buffet ចុះតម្លៃ ១៥%
  • Master Gill ចុះតម្លៃ៥%
  • និងហាងជាច្រើនទៀត។

ដើម្បីទទួលបានប្រូម៉ូសិននេះអ្នកត្រូវភ្ជាប់ជាមួយប័ណ្ណបញ្ចុះតម្លៃនានាដែលនឹងមានចែកជូននៅបរិវេណផ្សារផ្ទាល់ឬដោនឡូតយកពី Facebook Page របស់ Ratana Plaza ដែលមានបង្ហោះក្នុងពេលឆាប់ៗ។

២. ចំណាយចាប់ពី ២០ ដុល្លារ មានឱកាសឈ្នះ Y3II និងរង្វាន់ជាច្រើនទៀត៖

រាល់ការទិញទំនិញចាប់ពីថ្ងៃទី១៥ កញ្ញា ដល់ថ្ងៃទី ១៥តុលា ឆ្នាំ២០១៨ អស់ទឹកលុយចំនួន២០ដុល្លារអ្នកនឹងមានឱកាសទទួលបានសន្លឹកឆ្នោត១ សន្លឹក ដើម្បីផ្សងសំណាងឈ្នះទូរសព្ទដៃទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនបោកគក់ឆ្នាំងដាំបាយ នាឡិកាដៃកង្ហារ។ សូមបញ្ជាក់ថាវិក្កយបត្រដែលយកមកប្ដូរក្រដាសឆ្នោតត្រូវតែជាវិក្កយបត្រដែលស្ថិតនៅក្នុងថ្ងៃតែមួយ។

៣. ការប្រកួតរូបថតឈ្នះ រង្វាន់ជាច្រើនទៀត៖

ក្រៅពីទិញឥវ៉ាន់បានសន្លឹកឆ្នោតអ្នកក៏នៅមានឱកាសឈ្នះប័ណ្ណជាសាច់ប្រាក់រហូតដល់២០ ដុល្លារ ១០ រង្វាន់ទៀត។ ដើម្បីឈ្នះរង្វាន់ទាំងនេះ អ្នកត្រូវគោរពតាមលក្ខខ័ណ្ឌដូចខាងក្រោម៖

  • ចុច Like ទំព័រ Facebook របស់Ratana Plaza
  • ថតរូបអ្នកជាមួយសំបុត្របញ្ចុះតម្លៃនៅស្តង់រូបថតរបស់Ratana Plaza
  • ផ្ញើទៅទំព័រហ្វេសប៊ុកRatana Plaza និង Check In
  • ចែករំលែកសេចក្ដីប្រកាសនេះនិង invite មិត្តឲ្យចុច Like និង Share រូបថតអ្នកពីRatana Plaza។

៤. ទទួលបាន MINUTE MATEបន្ថែមរាល់ការចំណាយ៨០០០រៀលនៅអាហារដ្ឋានជាន់ទីបី៖

ចាប់ពីថ្ងៃទី១៥ ខែ កញ្ញា ដល់ថ្ងៃទី១៥ខែតុលានេះអតិថិជនទាំងអស់ដែលធ្វើការដូរសាច់ប្រាក់៨០០០រៀល នឹងទទួលបាននៅ MINUTE MATE មួយកំប៉ុងដោយឥតគិតថ្លៃភ្លាមៗ។

ព័ត៌មាន​លម្អិល៖ សូម​ចូល​ទៅ​កាន់ Ratana Plaza


អត្ថបទ៖ សុខណា