ប្រៀបធៀប​​ក្នុង​វ័យ១៩​ឆ្នាំ​​ដូច​គ្នា Mbappe មាន​ស្ថិតិ​ល្អ​ជាង Messi និង Ronaldo

  • 2018-09-13 09:17:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ​ទៀត​រជ្ជកាល​របស់​ជើង​ខ្លាំង​ទាំង​ពីរ Leo Messi និង Cristiano Ronaldo នឹង​រលត់​ហើយ​យុវជន​ក្មេង​ៗ​ជំនាន់​ក្រោយ​នឹង​​ឡើង​មក​ជំនួស។

 Kylian Mbappe តារា​របស់​បារាំង​និង​ក្លឹប Paris Saint-Germain ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ក្លាយ​ជា​ជើង​ខ្លាំង​​ដល់​កំពូល​ម្នាក់​ក្នុង​បាល់ទាត់​នា​ពេល​ខាង​មុខ។ ​អតីត​កីឡាករ​របស់ Monacoបច្ចុប្បន្ន​មាន​វ័យ​ទើប​តែ​១៩​ឆ្នាំ​ប៉ុណ្ណោះ។ ហើយ​បើ​ប្រៀបធៀប​​ជាមួយ Messi និង Ronaldo ក្នុង​វ័យ​ដូច​គ្នា​នេះ Mbappe ល្អ​ជាង​ដាច់​ចំពោះ​ការ​រក​គ្រាប់​បាល់។

គ្រាប់​បាល់​រក​បាន​ក្នុង​ក្លឹប

  • Mbappe ៥២​គ្រាប់

  • Messi ២៥​គ្រាប់

  • Ronaldo ១៧​គ្រាប់

គ្រាប់​បាល់​រក​បាន​នៅ Champions League

  • Mbappe ១០គ្រាប់

  • Messi ២​គ្រាប់

  • Ronaldo ០​គ្រាប់

គ្រាប់​បាល់​ជាមួយ​ជម្រើស​ជាតិ

  • Mbappe ៩​គ្រាប់

  • Messi ៧គ្រាប់

  • Ronaldo ៤​គ្រាប់

​ទើប​តែ​១៩​ឆ្នាំ​តែ Mbappe បាន​ឈ្នះ​ពាន World Cup បាត់​ទៅ​ហើយ។ តែ Messi និង Ronaldo មិន​ទាន់​ឈ្នះ​នៅ​ឡើយ​ទេ​តាំង​ពី​អាយុ​១៩​ឆ្នាំ​រហូត​មក​ដល់​ពេល​នេះ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម