ប្រកាសដេញ HyunA និង​ E'Dawn ឡើង​ផ្អើលទឹកដីហើយ ឥឡូវ Cube បែរជាកែពាក្យវិញ

  • 2018-09-13 09:31:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ព័ត៌មាន​បាន​ចុះ​ផ្សាយ​ព្រាត​ពី​សេចក្ដី​ប្រកាស​របស់ Cube ពី​ការ​បណ្ដេញ​ HyunA និង​ E'Dawnចេញ​ ឥឡូវ​ផលិតកម្ម​នេះ​ បែរ​ជា​បង្វែរ​ការ​សម្រេច​ចិត្ត​ទៅ​វិញ។

ផ្អែក​តាម​អ្វី​ដែល​ ផលិតកម្ម​ Cube បាន​ប្រកាស​កាល​ពី​ព្រឹក​ទាក់​ទង​នឹង​ជីវិត​កុងត្រា​របស់​ HyunA និង​ E'Dawn ពេល​នេះ​ហាក់​មាន​ការ​ប្រែ​ប្រួល​ ដោយ​លើក​ឡើង​ជា​ថ្មី​ថា​ការសម្រេច​ចិត្ត​នោះ​អាច​មាន​ការ​ផ្លាស់ប្ដូរ។ អ្នក​តំណាង​ម្នាក់​មក​ពី​ ផលិតកម្ម​នេះ​ បានទម្លាយ​ថា៖ «ការ​ចាក​ចេញ​របស់​ពួកគេ​ (HyunA និង​ E'Dawn) គឺផលិតកម្ម​កំពុង​គិត​គូរ​គ្នា ហើយ​មិន​ទាន់​សម្រេច​អ្វី​ចេញ​ជាផ្លូវការនៅ​ឡើយ»។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ១៣ ខែកញ្ញា​ដដែល​ ផលិតកម្ម​កូរ៉េ​មួយ​នេះ​ បាន​ប្រកាស​ច្បាស់ៗ​ពី​ដំណឹង​ថា​ HyunA និង​ E'Dawn លែង​ជា​តារា​របស់​ Cube ទៀត​ហើយ ដោយសារ​ខាង​ក្រុម​ហ៊ុន​អស់​ទំនុក​ចិត្ត​ចំពោះ​តារា​ទាំង​ ២​នេះ​ត​ទៅ​ទៀត​ហើយ។ ប៉ុន្តែ​សភាព​ការណ៍​កាន់​តែ​យ៉ាប់យ៉ឺន​ ក្រោយ​ផ្ទុះ​ព័ត៌មាន​ ឥឡូវបែរ​ជា​មាន​រឿង​ផ្សេង​ទៅ​វិញ។

ក្រោយ​ការ​ប្រកាស​បាន​ផ្សព្វផ្សាយ​ អ្នក​គាំទ្រ​ ព្រម​ទាំង​សាមី​ខ្លួន​ពិត​ជា​ភ្ញាក់​ផ្អើល​បំផុត។ បើ​និយាយ​ពី​ទីផ្សារ​ភាគ​ហ៊ុន​របស់​ Cube ក៏​ត្រូវ​ធ្លាក់​ចុះ ភ្លាមៗ​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​ដែរ៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម