Silva បង្ហើប​ឆ្នាំ​ដែល​អាច​ចែក​ផ្លូវ​ជាមួយ Man City

  • 2018-09-13 13:26:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ David Silva ក្នុង​ថ្ងៃ​នេះ បាន​និយាយ​ថា​ខ្លួន​រំពឹង​ថា នឹង​ចាក​ចេញ​ពី Manchester City នៅ​ឆ្នាំ ២០២០។

កីឡាករ​ Silva បាន​និយាយ​ប្រាប់ BBCថា៖ "សម្រាប់​ការ​លេង​ឲ្យ City ខ្ញុំ​គិត​ថា​ខ្ញុំ​អាច​លេង​បាន​ ២​រដូវ​កាល​ទៀត។ បន្ទាប់​ពី​ហ្នឹង​ ខ្ញុំ​មិន​ទាន់​ដឹង​នោះ​ទេ។ វា​អាស្រ័យ​លើ​ ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​របស់​ខ្ញុំ​នៅ​ពេល​នោះ"។

ខ្សែ​បម្រើ​អេស្ប៉ាញ ក៏​បាន​បង្ហើប​អំពី​ក្លឹប​ដែល​ខ្លួន​ចង់​ចូល​រួម​ផង​ដែរ នៅ​ពេល​ចាក​ចេញ​ពី Manchester City។ កីឡាករ​បាន​ថ្លែង៖ "ខ្ញុំ​ចង់​ទៅ​លេង​ឲ្យ​ក្លឹប Las Palmas ដែល​ជា​ក្លឹប​មួយ​នៅ​អេស្ប៉ាញ។ ទោះ​ជា​យ៉ាង​ណា ចាំ​មើល​សិន។ ចាំ​មើល​ថា ២ ឆ្នាំ​ទៅ​មុខ​ទៀត​មាន​អី​កើត​ឡើង​ទៀត"។

សូម​បញ្ជាក់​ផង​ដែរ Silva បាន​មក​ចូល​រួម​ក្លឹប Manchester City ពី​ក្លឹប Valencia កាល​ពី​ឆ្នាំ ២០១០។ ក្នុង​រយៈ​ពេល ៨ ឆ្នាំ​នៅ​ក្លឹប កីឡាករ​ស៊ុត​ចូល ៦២ គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ៣៤៩ លើក៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី