លេខ ៧ ថ្មី​របស់ Real សង្ឃឹម​ក្រុម​ជម្រើស​ជាតិ​កោះ​ហៅ​នៅ​ពេល​ខាង​មុខ

  • 2018-09-14 11:02:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Mariano Diaz ក្នុង​ថ្ងៃ​នេះ ​និយាយ​ថា​ខ្លួន​សង្ឃឹម ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​នឹង​ធ្វើ​ការ​កោះ​ហៅ​ឲ្យ​ចូល​លេង​ នា​ពេល​ខាង​មុខ។

ពេល​សួរ​ថា បាន​តាម​ដាន​ការ​លេង​របស់​អេស្ប៉ាញ​ឬ​ទេ ក្នុង​កម្មវិធី UEFA Nations Leagueកីឡាករ Diaz បាន​ឆ្លើយ​ថា៖ "ពិត​ណាស់ ខ្ញុំ​តាម​ដាន​ជាប់។ ខ្ញុំ​សង្ឃឹម​ថា លោក Luis Enrique នឹង​កោះ​ហៅ​ឲ្យ​ខ្ញុំ ​ចូល​លេង​ក្នុង​ក្រុម​ជម្រើស​ជាតិ​នៅ​ពេល​ខាង​មុខ"។

សូម​បញ្ជាក់​ផង​ដែរ​ថា Diaz ទើប​បាន​ចូល​រួម​ជាមួយ Real Madrid ពី Lyon កាល​ពី​ខែ​សីហា​កន្លង​ទៅ។ កីឡាករ​នឹង​ពាក់​លេខ ៧ ក្រោយអតីត​ម្ចាស់ Cristiano Ronaldo ទើប​បាន​ចាក​ចេញ​ទៅ Juventus។

ក្នុង​រដូវ​កាល ២០១៧/១៨ Mariano Diaz បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ឲ្យ​ក្លឹប Lyon។ កីឡាករ​លេង​បាន​សរុប ៤៥ ប្រកួត ហើយ​ស៊ុត​ចូល​បាន ២១ គ្រាប់៕

ប្រភព៖ Sports Keeda   ប្រែ​សម្រួល៖ ហ៊ីម រស្មី