ពិបាកប្រកួតប្រជែង​ពេក ក្រុមហ៊ុន​បច្ចេកវិទ្យា​ (Startup) ជា​ច្រើន​ដើរ​ចេញ​ពី​ Silicon Valley

  • 2018-09-14 02:13:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Silicon Valley មាន​ទីតាំង​ស្ថិត​នៅ​កាលីហ្វ័រញ៉ា​ ជា​ផ្ទះ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ជា​ច្រើន​ដូចជា​ Google, Apple និង​ Facebook។

ក្រុមហ៊ុន​បច្ចេកវិទ្យា​ចាប់​ផ្ដើម​ថ្មី (Startup) មួយ​ចំនួន​បែរ​ជា​​ចង់​ចាក​ចេញ​ទៅ​វិញ​។ ចុះ​ហេតុ​អ្វី​

  • ការ​រស់នៅ​ក្នុង​ក្រុង​ Palo Alto មាន​ការ​ចំណាយ​ច្រើន​ ដែល​ធ្វើ​ឲ្យ​ក្ដី​ស្រមៃ​របស់​ក្រុមហ៊ុន​ Startup ចង់​ពង្រីក​សក្ដានុពល​រាប់​ពាន់​លាន​ដុល្លារ​មាន​ការ​រំខាន​ផ្លូវ​ចិត្ត​។

  • រាល់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទើប​រះ​ ត្រូវ​ការ​បុគ្គលិក​មាន​ចំណេះដឹង​ខ្ពស់​ចូលរួម​ ហើយ​មនុស្ស​បាន​សម្រុក​ចូល​ Silicon Valley ដើម្បី​ស្វែងរក​ការងារ​ ហើយ​ចរាចរណ៍​ក៏​មាន​ការ​កក​ស្ទះ​ខ្លាំង​ដែរ​។ ការ​ប៉ាន់ស្មាន​មួយ​ពី​ឆ្នាំ​ ២០១៤ មាន​អ្នក​ដំណើរ​នៅ​ Silicon Valley ជាប់​គាំង​ការ​កក​ស្ទះ​មាន​រយៈពេល​ដល់​ទៅ​ ៦៧ ម៉ោង​ក្នុង​មួយ​ឆ្នាំ​។

  • គន្លឹះ​សំខាន់​ ដើម្បី​ក្លាយ​ខ្លួន​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្នាត​យក្ស​បន្ទាប់​ ត្រូវ​ធ្វើ​ឲ្យ​លេច​ធ្លោ​ជាង​គេ​ ដែល​ត្រូវការ​មាន​គោលដៅ​ច្បាស់លាស់​ អនុវត្ត​ការងារ​បាន​ល្អ​បំផុត​ និង​ទាមទារ​គំនិត​ច្នៃប្រឌិត​ខ្លាំង​ ក្នុង​ការ​ប្រជែង​នឹង​ក្រុមហ៊ុន​នានា​។

  • អ្នក​ជំនួញ​មួយ​ចំនួន​នៅ​តំបន់​នោះ​ មាន​អាកប្បកិរិយា​ អំនួត ជឿជាក់​ខ្លួន​ជ្រុល​ គិត​ថា​ខ្លួន​ដឹង​គ្រប់​យ៉ាង​។

  • គោលនយោបាយ​ក្នុង​តំបន់​ ក៏​មាន​ការ​ប៉ះពាល់​ធ្វើ​ឲ្យ​មាន​ក្ដី​បារម្ភ​ចំពោះ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ Startup ដែរ​។ ​ ក្រុមហ៊ុន​បច្ចេកវិទ្យា​ថ្មី​ៗ ជាច្រើន​បាន​ប្ដូរ​ទីតាំង​ពី​ Silicon Valley ទៅ​តំបន់​ផ្សេង​ៗ​ដូចជា​ Austin, Singapore, Estonia, Toronto ឬ Berlin ដែល​មាន​អំណោយ​ផល​ល្អ​ក្នុង​ការ​អភិវឌ្ឍន៍​ ពង្រីក​សក្ដានុពល​ខ្លួន​៕​

វីដេអូ៖

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ


ប្រភព៖ datadriveninvestor   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី