Spurs គ្មាន​ផែនការ​ដក​សិទ្ធ​ប្រធាន​ក្រុម​​ទេ​ ក្រោយ​ Lloris មាន​រឿង​អាស្រូវ​​

  • 2018-09-14 01:59:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Hugo Lloris នៅ​តែ​ជា​ប្រធាន​ក្រុម​របស់​ Tottenham Hotspur បើ​ទោះ​ជា​បាន​​ប្រព្រឹត្ត​កំហុស​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​យ៉ាង​ណា​ក៏​ដោយ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ចាត់​ការ​ Mauricio Pochettino។

Lloris

កីឡាករ​សញ្ជាតិ​បារាំង​ត្រូវ​តុលាការ​សម្រេច​ដក​សិទ្ធ​បើកបរ​រយៈ​ពេល​២០​ខែ​​ និង​ពិន័យ​ប្រាក់​ ៥ម៉ឺន​ផោន​ កាល​ពី​ថ្ងៃ​ពុធ​ក្រោយ​ប៉ូលិស​ឃាត់​រថយន្ត​ Porsche Panamera និង​រក​ឃើញ​ថា​រូប​គេ​មាន​ជាតិ​អាល់កុល​លើស​កម្រិត​អំឡុង​ពេល​បើកបរ។​

នៅ​ពេល​អ្នក​សារព័ត៌មាន​សួរ​ថា​តើ​ Lloris នឹង​នៅ​ជា​ប្រធាន​ក្រុម​ Spurs ឬ​អត់​ក្រោយ​ប្រព្រឹត្តិ​ខុស​ច្បាប់​ដូច្នេះ​ លោក​ Pochettino បាន​ឆ្លើយ​ថា​ "ពិត​ណាស់​ គ្មាន​ការ​ប្រែ​ប្រួល​ទេ"។ ទោះ​យ៉ាង​នេះ​ក្ដី​អ្នក​ចាំ​ទី​ដៃ​ទី​មួយ​វ័យ​៣១​ឆ្នាំ​​នឹង​អវត្តមាន​​ក្នុង​ការ​ប្រកួត​ទល់​ Liverpool នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ​ដោយ​សារ​បញ្ហា​របួស៕

ប្រភព៖ theguardian   ប្រែសម្រួល៖ វីរ័ត្ន