Koo Hara រងការចោទ​ប្រកាន់​​ថា​​ វាយ​ដំ​លើ​មិត្ត​ប្រុស​របស់​នាង

  • 2018-09-14 02:45:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Koo Hara បច្ចុប្បន្ន​កំពុង​រង​ការ​ស៊ើប​អង្កេត​​​នៅ​ក្នុង​ផ្ទះ​របស់​នាង​ក្នុង​​ស្រុក Gangnam-gu នៃ​ទី​ក្រុង​ Seoul ពាក់ព័ន្ធ​នឹង​ការ​ប្រើ​អំពើ​ហិង្សា​លើ​បុរស​ម្នាក់​ដែល​អះអាង​ថា​ជា​មិត្ត​ប្រុស​របស់​នាង។

តារា​ចម្រៀង Koo Hara ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​វាយ​ដំ​លើ​អតីត​មិត្ត​ប្រុស​របស់​នាង ក្រោយ​មាន​ជម្លោះ​ជុំវិញ​រឿង​ចែក​ផ្លូវ​គ្នា។ បុរស​ដែល​អះអាង​ថា​ជា​មិត្ត​ប្រុស​របស់​នាង​នោះ បាន​ទាក់ទង​ទៅ​ក្រុម​ប៉ូលិស និង​​ចោទ​ប្រកាន់​ថា Koo Hara បាន​វាយ​ដំ​លោក ក្រោយ​លោក​សម្រេច​ចិត្ត​បញ្ចប់​ទំនាក់ទំនង​ជាមួយ​នាង។

បើ​តាម​សេចក្ដី​រាយការណ៍​មួយ​ចំនួន​អះអាង​ថា Koo Hara បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​បុរស​នោះ ដោយ​ខ្វាច និង​កាច់​ដៃ​របស់​គេ នៅ​ពេល​បុរស​រូប​នោះ​ទាមទារ​ចង់​បែក​គ្នា​ជាមួយ​នាង។ បើ​តាម​ឲ្យ​ដឹង បុរស​ម្នាក់​នោះ ជា​ជាង​កាត់​សក់​ម្នាក់ ដែល​មាន​វ័យ​ប្រហែល​ Koo Hara ដែរ។

ក្រោយ​មក ក្រុម​ប៉ូលិស​ក៏​បាន​មក​ដល់​ផ្ទះ​របស់​នាង ពេល​មក​ដល់ តារា​ចម្រៀង Koo Hara បាន​អះអាង​ថា មិត្ត​ប្រុស​របស់​នាង បាន​ទាត់​នាង​មុន ថែម​ទាំង​ប្រាប់​នាង​ឲ្យ​ងើប​ឡើង​ថែម​ទៀត។ ក្រុម​ប៉ូលិស​ក៏​សម្រេច​ថា គូ​ស្នេហ៍​មួយ​គូ​នេះ បាន​វាយ​ដំ​គ្នា​ទៅ​វិញ​ទៅ​មក៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ អន សុភក្ត្រា