រំលឹកទំព័រប្រវត្តិសាស្ត្របាក់ឌុប២០១៤ និង២០១៨ សិស្សស្ទើគាំងបេះដូង

  • 2018-09-14 05:04:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលឆ្នាំ២០១៤ ជា​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​លើ​កំណែ​ទម្រង់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ (បាក់ឌុប) ​សម័យ​ប្រឡង​ ២៥ សីហា ​បាន​ចាប់​ផ្ដើម​ឡើង​ ក្រោម​ពាក្យ​ស្លោក: " អ្នកចេះ គឺ​ជាប់ "។ ​ជា​លទ្ធផល​ ​​ឆ្នាំ ២០១៤ សិស្ស​ជាប់​បាក់​ឌុប​ទូទាំង​ប្រទេស​មាន​ចំនួន​ ២៣ ១២៦ នាក់​​ ស្នើ​នឹង​ ២៥.៧២​% ដោយ​​​សិស្ស​ជាប់​និទ្ទេស​មាន A ចំនួន ១១ នាក់ ​ខណៈ​​​សិស្ស​ប្រឡង​ធ្លាក់​ភ្លូក​ទឹក​ភ្លូក​ដី​ ធ្វើ​ឲ្យ​មាន​ការ​តវ៉ា​ថា​ការ​រឹត​បន្តឹង​ភ្លាមៗ ​ខណៈ​សិស្ស​មិន​បាន​ត្រៀម​ទុក​ រហូត​​ស្នើ​ទៅ​​សម្ដេច ហ៊ុន សែន​ ទៅ​​​ក្រសួង​អប់រំឲ្យ​រៀប​ចំការ​ប្រឡង​ជា​លើក​ទី២ ​នៅថ្ងៃ​ទី​ ១៣-១៤ ខែ​តុលា ឆ្នាំ​២០១៤ ​។ លទ្ធផល​ចុង​ក្រោយ​ ចំនួន​អ្នក​ជាប់​មាន​ ១២ ១៩៩ នាក់ ស្មើ ១៧,៩៤% ក្នុង​ចំណោម​បេក្ខជន​សរុប ៦៨ ០០០ នាក់ ប៉ុន្តែ​គ្មាន​អ្នក​ជាប់​និទ្ទេស A នោះ​ឡើយ។

​វិល​មក​ឆ្នាំ២០១៨នេះ ​​ថ្ងៃ​ទី​ ១៤ ​កញ្ញា ជា​ថ្ងៃ​ប្រកាស​លទ្ធផល​លើក​ទី២ ក្រោយ​រក​ឃើញ​មាន​បញ្ហា​ខុស​បច្ចេក​ទេស​លើ​លទ្ធផល​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង​ ២០ សីហា ក្រសួង​បាន​ចេញ​សេចក្ដី​ប្រកាស​ ​រៀប​ចំ​គណៈកម្មការ​កោសល្យវិច័យ ​ដើម្បី​ពិនិត្យ​ដោះស្រាយ​ចំពោះ​ការ​មិន​ពេញ​ចិត្ត​របស់​សិស្ស​ ក្រោយ​មាន​ការ​តវ៉ា​ពី​សិស្ស​ព្រោង​ព្រាត​។ ​​​​​​ជា​លទ្ធផល​ផ្លូវការ​ ក្រសួង​បាន​​រក​ឃើញ​មូល​ហេតុ​បច្ចេកទេស​កុំ​ព្យូទ័រ មិន​បាន​ស្រង់​ពិន្ទុ​គណិត​វិទ្យា ធ្វើ​ឲ្យ​លទ្ធផល​បាក់​ឌុប​មាន​ការ​ប្រែប្រួល​ទូទាំង​ប្រទេស។ លទ្ធផល​ថ្មី បេក្ខជន​ជាប់​សរុប ៧៦ ០៣៤ នាក់​ឯណោះ រីឯ​លទ្ធផល​ចាស់ ៧៥ ០៥៩នាក់។ ដូច្នេះ​មាន​ន័យ​ថា អ្នក​ធ្លាក់​ចំនួន​៩៧៥​នាក់ ត្រូវ​ជាប់​ឡើងវិញ​។

អត្ថបទ៖ ស៊ិន សាវ៉េត